(ភ្នំពេញ)៖ ចាប់តាំងពីបើកដំណើរការដំបូង ក្នុងឆ្នាំ២០០៩មក វីងបានជួយឲ្យប្រជាជនកម្ពុជា អាចផ្ញើប្រាក់ និងទទួលប្រាក់បានគ្រប់ ពេលវេលា គ្រប់ទីកន្លែង ដោយប្រើទូរស័ព្ទដៃ។

ជាមួយនឹងកញ្ចប់សេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដូចជាការផ្ទេរប្រាក់ ក្នុងស្រុក បញ្ចូលទឹកប្រាក់ទូរស័ព្ទ សេវាទូទាត់វិក្កយបត្រ សេវាវីងគិតលុយ សេវាបើកប្រាក់បៀរវត្សរ៍ និងសេវាទូទាត់លើអ៊ីនធឺណិត ប្រជាជនកម្ពុជាទាំងនៅទីក្រុងនិងជនបទសុទ្ធតែបានទទួលនូវ ភាពរីករាយជាមួយនឹងជម្រើសក្នុងការផ្ទេរប្រាក់ យ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពតាមរយៈវីង។ ក្រុមគ្រួសារនៅតាមជនបទ អាចទទួលបានប្រាក់ឧបត្ថមយ៉ាងងាយស្រួល និងឆាប់រហ័សពីកូនៗរបស់ពួកគាត់ដែលធ្វើការនៅតាមទីក្រុង ឬកន្លែងឆ្ងាយពីផ្ទះ។

វីង មានភាពងាយស្រួលខ្លាំង និងការច្នៃប្រឌិតខ្ពស់ បានធ្វើឲ្យសន្ទុះចំនួនអតិថិជនវីង កើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ដោយមាន ចំនួនប្រតិបត្តិការ ច្រើនជាង១០០លាន ជាមួយបណ្តាញភ្នាក់ងារ វីងដ៏រឹងមាំច្រើនជាង ៣,៦០០កន្លែងក្នុងរយៈពេលប្រាំពីរឆ្នាំ ចុងក្រោយនេះ។

អ្វីដែលសំខាន់សម្រាប់ក្រុមការងារ វីង លើសពីភាពជោគជ័យនៃ កេរ្តិ៍ឈ្មោះរបស់វីង ទៅទៀត នោះគឺការបន្តប្តេជ្ញាចិត្តដ៏រឹងមាំរបស់វីង ដើម្បីផ្តល់នូវសេវាធនាគារចល័តឲ្យបានពេញលេញ  ដោយផ្តល់នូវសេវា ផ្ទេរប្រាក់ចល័តជូនដល់អតិថិជនដែលមានការលំបាក និងមិនមានលទ្ធភាពក្នុងការទទួលបានការប្រើប្រាស់សេវាកម្មធនាគារ។

យោងតាមលោក ចូចូ ម៉ាឡូឡូស នាយកប្រតិបត្តិធនាគារឯកទេស វីង បានឲ្យដឹងថាការឈរជើងដ៏រឹងមាំរបស់វីង នៅទូទាំងកម្ពុជា មានតួនាទីយ៉ាងសំខាន់សម្រាប់បម្រើ សេវាហិរញ្ញវត្ថុដល់គ្រួសារក្រីក្រដែលរស់នៅតំបន់ ដាច់ស្រយាល។

លោកបន្ដថា «តាមរយៈគំនិតច្នៃប្រឌិត និងការបង្កើតថ្មីរបស់វីងជាបន្តបន្ទាប់ បានជួយកាត់បន្ថយការចំណាយកាន់តែតិចនិងជួយឲ្យ ជីវភាពគ្រួសារ ទូទាំងកម្ពុជាមានភាពប្រសើរឡើង មិនត្រឹមតែធ្វើឲ្យប្រជាជនដែលមានប្រាក់ចំណូលទាប ផ្ញើប្រាក់ក្នុងករណីបន្ទាន់ ដល់ក្រុមគ្រួសារ ឬផ្តល់ការចាយវាយប្រចាំថ្ងៃរបស់ក្រុមគ្រួសារគាត់ នៅតាមខេត្តប៉ុណ្ណោះទេ ប្រាក់ដែលទទួលបានអាចជួយសម្រួល ដល់ការសិក្សារបស់បងប្អូន ឬជួយបង្កើតអាជីវកម្មខ្នាតតូចរបស់ ពួកគាត់បានផងដែរ»

គួរបញ្ជាក់ថា វីងបានជួយលើកស្ទួយគុណភាពជីវិត របស់គ្រួសារនីមួយៗនិងបានផ្លាស់ប្តូរផ្នត់គំនិតដែលថាពួកគេមិនមានលទ្ធភាពក្នុងការ ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕