(ណៃពិដោ)៖ អតីតប្រធានាធិបតីមីយ៉ាន់ម៉ាលោក យូ ធេន សេន បានសម្រេចចិត្តបួសធ្វើជាព្រះសង្ឃហើយ បន្ទាប់ពីលោកបានផ្ទេរតំណែងជាផ្លូវការ ជូនលោកប្រធានាធិបតី U Htin Kyaw កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុក មីយ៉ាន់ម៉ា នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា ក្នុងការកាន់អំណាចរយៈពេល ៥ឆ្នាំក្នុងនាមជាប្រធានាធិបតី ដំបូងក្នុងរបបប្រជាធិបតេយ្យ របស់មីយ៉ាន់ម៉ា លោក យូ ធេន សេន បានសម្រេចលទ្ធផល នៃការដឹកនាំដ៏គួរឲ្យកត់សម្គាល់ ជាពិសេសគឺការនាំឲ្យប្រទេសនេះ ធ្វើដំណើរទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ការបួសនេះ ក៏ដើម្បីឲ្យរូបលោក នៅទទួលបានការគោរពស្រឡាញ់ជានិច្ច ពីសំណាក់ប្រជាជនភូមា ផងទាំងពួងដែរ៕