(ភ្នំពេញ)៖ រថយន្តកុងតឺនរ័ ដឹកស៊ីម៉ង់តិ៍មួយគ្រឿង បានជ្រុលចង្កូតធ្លាក់ប្រឡាយផ្ងាជើង នៅផ្លូវជាតិលេខ៤ នៅវេលាម៉ោងទៀបភ្លឺថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ ភូមិអូឌឹមសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តែគ្រោះថ្នាក់មួយនេះ សំណាងល្អមិនបណ្តាលឲ្យនរណម្នាក់ រងគ្រោះថ្នាក់នោះឡើយ។

ប្រជាពលរដ្ឋបានឲ្យដឹងថានៅមុនកើតហេតុមានរថយន្ត កុងតឺន័រមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាក់លេខព្រះសីហនុៈ 4A-0581 ដឹកស៊ីម៉ង់តិ៍ជាច្រើនតោន បើកក្នុងល្បឿនលឿនក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែមាន រថយន្តកូរ៉ូឡា មិនចាំស្លាកលេខមួយគ្រឿង បានបើកប្រជែងរថយន្តកុងតឺន័រខាងស្តាំដៃ រួចបត់ចូលពីខាងមុខផិតៗ ដោយតៃកុងតឺន័រខ្លាចប៉ះរថយន្តនោះ ប្រឹងបួងចង្កូចគេចធ្លាក់ប្រឡាយទឹកស្អុយ ផ្ងាជើងតែម្តងតែសំណាងល្អមិនមានបង្ក ឲ្យរងនណាម្នាក់នោះទេ។

សមត្ថកិច្ចបានឲ្យដឹងថាអ្នកបើកបរឈ្មោះ សុភក្រ័ អាយុ៣១ឆ្នាំ មុខរបរជាអ្នកបើករថយន្ត ដឹកស៊ីម៉ង់តិ៍៕