(ភ្នំពេញ)៖ បន្ទាប់ពីការព្យាបាលនៅប្រទេសវៀតណាម ដូចជាមិនសូវផ្តល់ផលវិជ្ជមាន ដល់ស្ថានភាពជម្ងឺរបស់ តីតី ដោយគ្រូពេទ្យអះអាងថា ជម្ងឺតីតី គឺពាក់ពន្ធ័ខ្លាំង ទៅនឹងប្រពន្ធ័ខួរក្បាល ដ៏សាំញ៉ាំពិបាក ព្យាបាលឲ្យមានស្ថានភាពប្រសើរឡើង។ បន្ទាប់ពីសួរសុខទុក្ខក្មួយ តីតី ផ្ទាល់នៅគេហដ្ឋានរបស់លោក គុជ ប៊ុណ្ណារ៉ា នៅម្តុំទឹកថ្លាជាមួយបុគ្គលិកវីតាល់ បងស្រី សុគន្ធាវី ក៏សម្រេចចិត្តភ្លាមៗ ឲ្យបញ្ចូនតីតី ទៅព្យាបាលបន្តទៀតនៅប្រទេសថៃ គោលបំណងរួមទាំងក្រុមហ៊ុន វីតាល់ និងឪពុកគេ គឺចង់ឃើញតីតី ទទួលបានការព្យាបាលបានកាន់តែល្អ។

ការទំនុកបម្រុងការព្យាបាលបន្តនៅប្រទេសថៃនេះ នឹងមិនអាចធ្វើទៅបានទេ បើសិនជាគ្មានមូលនិធិ២៥៛ របស់វីតាល់ ដែលការចូលរួមទាំងស្រុងនៃមូលនិធិនេះគឺបាន មកពីការចូលរួមរបស់អតិថិជន វីតាល់ ទាំងឡាយ ដែលបានគាំទ្រវីតាល់យ៉ាងខ្លាំងកន្លងមក និងបានធ្វើឲ្យមូលនិធិ វីតាល់រីកធំ អាចមានលទ្ធភាពក្នុងការជួយ លោក គុជ ប៊ុណ្ណារ៉ា ក្នុងការបញ្ជូនកូនស្រី បន្តការព្យាបាលជម្ងឺនៅក្រៅប្រទេស ដែលនេះជាបំណងធំបំផុតសម្រាប់ជីវិតរបស់គាត់។

កំឡុងពេលនេះ ក្រុមគ្រួសារ តីតី កំពុងតែរត់ការធ្វើលិខិតឆ្លងដែនបន្ទាន់ ដោយមានគម្រោង នឹងចេញទៅ ប្រទេសថៃនៅពាក់កណ្តាលខែ មេសានេះ។ ដោយទទួលបានការយកចិត្តទុកសំណាក់ លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា និងក្រុមការងារ វីតាល់ លោក គុជ ប៊ុណ្ណារ៉ា បានបង្ហាញជាសារដឹងគុណមួយសម្រាប់វីតាល់ ក្នុងគណនីយហ្វេសបុករបស់គាត់ ដោយមានសេចក្តីថា «ដូចដែលបានដឹងរួចមកហើយថា លោកជំទាវ ជឹង សុគន្ធាវី ដែលជាក្រុមប្រឹក្សាភិបាល និងជា នាយិកាប្រតិបត្តិ របស់ក្រុមហ៊ុន NVC Corporation (Vital) លោកជំទាវបានចំណាយទាំងស្រុងទៅលើថ្លៃព្យាបាល និងលើការចាយវាយទាំងអស់ រួចមកហើយនៅឯប្រទេសវៀតណាម។ មិនចង់ឈប់ត្រឹមនេះលោកជំទាវ នឹងបញ្ជូន តីតី ទៅព្យាបាលបន្តទៀតនៅឯប្រទេសថៃម្តង ប្រហែលជាប៉ុន្មានអាទិត្យខាងមុខនេះ។ ខ្ញុំបាទសូមអរគុណ និងដឹងគុណចំពោះលោកជំទាវ សូមឲ្យទេវតាតាមជួយថែរក្សាក្រុមគ្រួសារ លោកជំទាវឲ្យជៀសផុតពីគ្រោះកាចចង្រៃទាំងពួង គ្រប់ពេលវេលា»

សូមរំលឹកឡើងវិញដែរថា កូនស្រី តីតី កំសត់មួយនេះស្គាល់ការសប្បាយ ប្រឡែង សើចក្អាកក្អាយត្រឹមតែមួយរយៈខ្លីប៉ុណ្ណោះ គឺពេលដែល តីតី មានអាយុ១ឆ្នាំ ៧ខែ តីតី ក៏ចាប់ឈឺ កើតជងឺរលាកស្រោមខួរក្បាលកំរិតធ្ងន់ ដែលគ្រប់រាងកាយទាំងអស់ គឺត្រូវពិការទាំងដៃជើង ទាំងភ្នែក ទាំងមាត់មិនអាចនិយាយបាន ត្រចៀកមិនអាចស្តាប់ឮ សតិក៏បាត់បង់ សូម្បីតែញ៉ាំក៏មិនអាចបញ្ជាមាត់ឲ្យទំពារបាន ដោយត្រូវសុងទុយោចូលក្នុងក្រពះ ដើម្បីបញ្ជូនអាហារជារៀងរាល់ថ្ងៃ៕