(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ បាននាំអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទៅប្រគល់ជូនប្រជាពលរដ្ឋចាស់ជរា និងជនពិការចំនួន៥០គ្រួសារ មកពីសង្កាត់ទាំង៥ ក្នុងខណ្ឌព្រែកព្នៅ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានផ្តាំផ្ញើរសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកអភិបាលរាជធានីភ្នំពេញដល់លោកតាលោកយាយ និងជនពិការទាំងអស់ដែលបានមកទទួលអំណោយនាឱកាសនេះ។

ជាមួយគ្នានេះលោក សុខ សម្បត្តិ ក៏បានសន្យាមិនឱ្យមានប្រជាពលរដ្ឋណាម្នាក់ ស្លាប់និងអត់បាយ ឬគ្មានស្បៀងអាហារ ដោយមិនបានដឹងឡើយ ទោះបីកំពុងស្ថិតនៅក្នុងតំណាក់កាលផ្ទុះរាលដាលឆ្លងជំងឺកូវីដ១៩ ក្រោយពីមានការផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយព្រហ្មវិហារធម៌ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។

លោក សុខ សម្បត្តិ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាតទាំងអស់ អាចមកទំនាក់ទំនង ឬរាយការណ៍ភ្លាមៗមកតាមរយៈអាជ្ញាធរមូលដ្ឋាន ដើម្បីរិះរកដំណោះស្រាយជូន តាមដែលអាចធ្វើនិងជួយទៅ បានតាមលទ្ធភាព ក្រៅពីអាជ្ញាធរមូលដ្ឋាន រាយការណ៍មករដ្ឋបាលខណ្ឌ ក្នុងការស្នើរសុំផ្តល់ស្បៀងអាហារជូន ដោយមិនឱ្យប្រជាពលរដ្ឋ ក្នុងខណ្ឌព្រែកព្នៅ ណាម្នាក់ស្លាប់ និងអត់បាយ ឬអត់ស្បៀងអាហារហូបចុកនោះឡើយ បើទោះបីកំពុងស្ថិតក្នុងតំណាក់កាលផ្ទុះរាលដាលឆ្លងជំងឺកូវីដ១៩។

លោក សុខ សម្បត្តិ បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលះបង់ សាច់ស្រស់ ឈាមស្រស់ ដេីម្បីប្តូរមកវិញនូវសុខសន្តិភាពជូនជាតិ មាតុភូមិ និងប្រជាជន នៅក្នុងថ្ងៃរំដោះ ៧ មករា ក្នុងរបបប្រល័យពូជសាស វាលពិឃាត បន្ទាប់ពីសម្ដេចតេជោ បានរំដោះប្រជាពលរដ្ឋ ចេញពីភាពក្រីក្រ ក្រោមនយោបាយបង្រួបបង្រួមជាតិ (ឈ្នះឈ្នះ) និងចុងក្រោយរំដោះប្រជាពលរដ្ឋ ចេញពីសេចក្ដីស្លាប់ នៃការរីករាលដាលឆ្លងជំងឺកូវីដ១៩។

លោក សុខ សម្បត្តិ ក៏បានផ្តាំផ្ញើសួរសុខទុកដោយក្តីនឹករលឹកជានិច្ច និងគ្រប់កាលៈទេសៈ ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ លោកតាលោកយាយ និងជនពិការទាំងអស់ ផងដែរ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន និងលោកអភិបាលរាជធានីភ្នំពេញ ក្រៅពីលោកអភិបាលខណ្ឌព្រែកព្នៅរូបនេះ ជំរុញឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អប្រសើរ តាមរយៈការធ្វើអនាម័យ ពិសេសការបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនជានិច្ចនូវវិធានការ «៣កុំ និង៣ការពារ» ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ១៩ បើទោះជា ទទួលបានការចាក់វ៉ាក់សាំងរួចហើយក៏ដោយ។

សូមជម្រាបថា សម្រាប់អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលរដ្ឋបាលខណ្ឌព្រែកព្នៅ ឧបត្ថម្ភជូនប្រជាពលរដ្ឋ ងាយរងគ្រោះ ចំនួន៥០គ្រួសារ តាមរយៈលោក ឃួង ស្រេង នាពេលនេះ ក្នុង១គ្រួសារទទួលបាន រួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ឃិត១កញ្ចប់ និងថវិការ៥ម៉ឺនរៀលស្មើៗគ្នាផងដែរ៕