(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៦៤៦,៥៨៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧០,៣៣៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៣១,០៤៦នាក់ (ស្លាប់ ១៤២,៨១១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៦៩០,៤៥៥នាក់ (ស្លាប់ ៤០,០៦៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៣៦១,៥២៩នាក់ (ស្លាប់ ២៧,៥៩៣នាក់)
* ថៃ ឆ្លងចំនួន ១,៧៤០,៤២៨នាក់ (ស្លាប់ ១៧,៩១៧នាក់)
* វៀតណាម ឆ្លងចំនួន ៨៤៩,៦៩១នាក់ (ស្លាប់ ២០,៨៦៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៨២,៨០៣នាក់ (ស្លាប់ ១៨,២២២នាក់)
* សិង្ហបុរី ឆ្លងចំនួន ១៣៥,៣៩៥នាក់ (ស្លាប់ ១៩២នាក់)
* កម្ពុជា ឆ្លងចំនួន ១១៥,៦០៧នាក់ (ស្លាប់ ២,៥៥៩នាក់)
* ទ្បាវ ឆ្លងចំនួន ២៩,៩៦៤នាក់ (ស្លាប់ ៣៥នាក់)
* ព្រុយណេ ឆ្លងចំនួន ៩,៦៦៥នាក់ (ស្លាប់ ៦៧នាក់)៕