(ភ្នំពេញ)៖ ក្រុមហ៊ុន BS Land and Home ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីក្រុងពាលី បុកគ្រឹះ បើកការដ្ឋានថ្មី ក្នុងគម្រោងបុរីចតុមុខស៊ីធីទី១ ដែលមានទីតាំងក្នុងភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាមួយវត្តមានរបស់ លោកឧកញ៉ា លី សេងឃាង ដែលជាម្ចាស់គម្រោងបុរីចតុមុខស៊ីធី និងសហការី។

លោក ឧកញ៉ា លី សេងឃាង បានថ្លែងថាបានជាលោក សម្រេចចិត្តវិនិយោគគម្រោងបុរីនៅតំបន់ស្វាយជ្រុំនេះ ទី១-ដោយសារការជឿជាក់លើ គោលនយោបាយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្​ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនទុកឲ្យតំបន់ណាមួយនៅឯកោឡើយ,​​ ទី២-ដោយសារការមើលឃើញប្រកប ដោយចក្ខុវិស័យវែងឆ្ងាយទៅលើតំបន់នេះ ដែលជាតំបន់ជាយក្រុង(បច្ចុប្បន្ន) ដែលមានចម្ងាយជិតបំផុត ត្រឹមតែ៤គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រះបរមរាជវាំង ។ បើប្រៀបធៀបទៅនឹងតំបន់ជាយក្រុងផ្សេងទៀត ដើម្បីធ្វើដំណើរចូលដល់ចំណុចកណ្តាលនៃទីក្រុង យើងត្រូវចំណាយពេលពី៤០នាទីទៅជាង១ម៉ោង ដូចជាទៅកាន់តំបន់បឹងកេងកង១ ឬផ្សារ Aeon Mall ជាដើម។

លោកបន្ដថា ចំណែកតំបន់អរិយក្សត្រ និងស្វាយជ្រុំ យើងចំណាយពេលធ្វើដំណើរតែ២៥ ទៅ៤០នាទី តែប៉ុណ្ណោះ (បូករួមទាំងការឆ្លងសាឡាងផង) ដើម្បីទៅដល់គោលដៅខាងលើ, និងទី៣-ដោយសារក្រុមហ៊ុនយើងខ្ញុំ មានជំនឿចិត្តទៅលើវិស័យសេដ្ឋកិច្ច ដ៏រឹងមាំរបស់កម្ពុជា ដែលដឹកនាំដោយប្រមុខរដ្ឋាភិបាលសព្វថ្ងៃ ថានឹងអាចរក្សានូវកំណើនសេដ្ឋកិច្ចចន្លោះពី៦.៥ទៅ៧% រហូតដល់៥ឆ្នាំជាប់គ្នាទៅមុខទៀត។ ដូច្នេះវាប្រាកដណាស់ថា កម្រិតជីវភាពប្រជាជនថ្នាក់មធ្យមនិង បង្គួរនឹងកើនយ៉ាងច្រើនឡើងតាមនោះដែរ។

ទន្ទឹមនឹងនោះ អ្នកគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន លោកស្រី យីប ស៊ាងហុង បានឲ្យដឹងថា សម្រាប់គម្រោងរបស់ ក្រុមហ៊ុនដែលកំពុងដំណើរការលក់ និងសាងសង់សព្វថ្ងៃមានចំនួន៣គម្រោងហើយ។

-  គម្រោងទី១ គឺ Chaktomuk Cityview Condominium មានចំនួន ៣២៣ units បានលក់ អស់៨០%ហើយ។
-  គម្រោងទី២ គឺគម្រោងបុរី Chaktomuk City I មានផ្ទះវីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោលសរុបចំនួន២៥១វីឡា លក់អស់៩០%ហើយ និងគម្រោងផ្ទះអាជីវកម្ម Shop House ចំនួន៩១ផ្ទះនឹងបើកលក់ក្នុងពេលឆាប់ៗនេះ។
-  គម្រោងទី៣ គឺគម្រោងបុរី Chaktomuk City II ជាបុរីដំបូងគេបង្អស់ដែលមានអាងហែលទឹក ជាង២០០ម លោកអ្នកអាចហែលទឹកចេញពីខាងក្រោយផ្ទះទៅកាន់អាងទឹកធំនៅ Sports Club មានវីឡាកូនកាត់ចំនួន៧២០វីឡា ហើយបានចាប់លក់ជាង១ខែហើយ។

លោកស្រី យីប ស៊ាងហុង ក៏បានថ្លែងអំណរគុណ ចំពោះអតិថិជនទាំងអស់ដែលបានគាំទ្រ គម្រោងរបស់ក្រុមហ៊ុន ហើយក៏សង្ឃឹមនិងជឿជាក់ថា អតិថិជនកាន់តែច្រើននឹងបន្តគាំទ្រ ដល់គម្រោងថ្មីៗជាច្រើនទៀតរបស់ក្រុមហ៊ុន ដែលនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។

សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញមកកាន់ការិយាល័យក្រុមហ៊ុនផ្ទាល់ ដែលស្ថិតនៅអគារ BS ជាន់ទី 4, #147-153 ផ្លូវមុនីវង្ស កែងផ្លូវកម្ពុជាក្រោម ទំនាក់ទំនងទូរស័ព្ទលេខ Tel: 087 499 995 , 011 488885 / 011 499990 និង 098 546 653 ៕