(ភ្នំពេញ)៖ លោក ណី សំអុល ឯកអគ្គរាជទូត និងមន្រ្តីស្ថានទូតកម្ពុជាប្រចាំសហព័ន្ធស្វីស បានចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Biel ឬ Bienne នៃប្រទេសស្វីស។

ទីក្រុង Biel ឬ Bienne ជាទីក្រុងមួយក្នុងចំណោមទីក្រុងធំៗ ដែលមានសហគមន៍ខ្មែររស់ច្រើនជាងគេ ក្នុងប្រទេសស្វីស។ ឆ្លៀតក្នុងឱកាសនោះ បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅទីក្រុង Biel នៃប្រទេសស្វីស សូមអញ្ជើញ លោក ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរ ឲ្យបានញឺកញាប់ផងដែរ។

ប្អូនប្រជាពលរដ្ឋខ្មែរបានបញ្ជាក់ថា ការចូលរួមនេះ គឺជាការរួមចំណែកដើម្បីរួបរួមគ្នា លើកតម្កើងវប្បធម៌ប្រពៃណី ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរពិតៗ៕