(ភ្នំពេញ)៖ គ្រោះអគ្គិភ័យមួយដែលបានកើតឡើងនៅវេលាម៉ោង ៩៖៤៥នាទីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះជួលតាមបណ្តោយផ្លូវព្រះនរោត្តម ក្រុម៦៨ ភូមិ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយបំផ្លាញសម្ភារមួយចំនួន។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ចំពោះមូលហេតុនៃការឆាបឆេះបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។

ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះថ្មបេតុង ទំហំ៤ម៉ែត្រ គុណ៤ម៉ែត្រ ខូចខាតសម្ភារប្រើប្រាស់អស់មួយចំនួន និងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់៣ឡានស្មើនឹង១២ម៉ែត្រគូប រថយន្តជំនួយមកក្រសួងមហាផ្ទៃចំនួន២គ្រឿង ពុំប្រើប្រាស់ទឹក ទើបរលត់ទាំងស្រុងនៅវេលាម៉ោង១០នាថ្ងៃដដែល៕