(ភ្នំពេញ)៖ ដើម្បីរួមចំណែកចែករំលែក នូវចំណេះដឹងដល់សាធារណជន និយ័តករបរធនបាល បានរៀបចំនូវអត្ថបទមួយពន្យល់ ពីការត្រួតពិនិត្យបរធនបាលកិច្ច។

ខាងក្រោមនេះ ជាការពន្យល់ទាំងស្រុង របស់និយ័តករបរធនបាលកិច្ច៖

រាល់ប្រតិបត្តិការនៃបរធនបាលកិច្ច ត្រូវស្ថិតក្រោម ការត្រួតពិនិត្យរបស់និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បញ្ញត្តិករពាក់ព័ន្ធ ដើម្បីការពារការប្រើប្រាស់បរធនឱ្យស្របតាមគោលបំណងបរធនបាលកិច្ច។

ករណីចាំបាច់ដែលមិនមានការកំណត់ផ្សេងពីនេះ ពីបញ្ញត្តិករពាក់ព័ន្ធ ន.ប.ធ. អាចតម្រូវឲ្យធ្វើសវនកម្ម លើការគ្រប់គ្រងទ្រព្យសម្បត្តិបរធន-បាលកិច្ច ដោយសវនករឯករាជ្យ។ សវនករឯករាជ្យត្រូវមានការយល់ព្រមពី ន.ប.ធ ហើយចំណាយលើសវនកម្មជាបន្ទុករបស់បរធនបាលកិច្ច។

តាមសំណើរបស់ ន.ប.ធ និងមិនមានការកំណត់ផ្សេងពីនេះ ពីបញ្ញត្តិករពាក់ព័ន្ធ បរធនបាលត្រូវអនុញ្ញាត ឲ្យមានការត្រួតពិនិត្យលើកំណត់ត្រាបរធន-បាលកិច្ច និងផ្តល់របាយការណ៍ហិរញ្ញវត្ថុ ឬព័ត៌មានផ្សេងទៀត (ច្បាប់ស្តីពីបរធនបាលកិច្ច ២០១៩)៕