(ពោធិ៍សាត់)៖ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី លាង ហៃ ជាវតាយ អមដំណើរដោយលោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ បានចូលរួមក្នុងពិធីសែនព្រេនបួងសួងសុំសេចក្ដីសុខសេចក្តីចម្រើនគ្រប់ប្រការ។

ពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ នៅអាសនៈលោកតា ក្នុងសាលាចិនពួយហួរ ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ចំពោះការជួបជុំថ្នាក់ដឹកនាំខេត្តនាពេលនេះ ក្នុងគោលបំណងបួងសួងសុំដល់ទេវតា និងបារមីវត្ថុស័ក្ដសិទ្ធិក្នុងលោក ម្ចាស់ទឹក ម្ចាស់ដី ដែលថែរក្សាឃុំគ្រងក្នុងទឹកដីនៃខេត្តពោធិ៍សាត់ សូមបានជួបតែសេចក្ដីសុខសេចក្តីចម្រើនគ្រប់ប្រការ ជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងខេត្ត៕