(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៦៦នាក់, អ្នកជំងឺចំនួន២៧០នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១២នាក់ (ក្នុងនោះ ៥នាក់អត់បានចាក់វ៉ាក់សាំង)។

គិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៧,២០១នាក់, អ្នកជាសះស្បើយសរុបចំនួន១១១,៦៩០នាក់, ស្លាប់សរុបចំនួន២,៦៩៣នាក់៕