(ភ្នំពេញ)៖ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្ដី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព ព្រឹទ្ធសភា និង អធិការកិច្ច បានថ្លែងថា ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច មានភារកិច្ចដឹកនំា និង គ្រប់គ្រងរាល់ភារកិច្ច សម្របសម្រួល និងធ្វើអធិការកិច្ចលើគ្រប់វិស័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅប្រឆំាងនឹងអំពើពុករលួយការរំលោភបំពានដោយអំណាច និងបាតុភាពអសកម្មនានានៅក្នុងជួរមន្ដី្ររាជការស្ថាប័ន ក្រសួង មន្ទីរ អង្គភាពនានា ដើម្បីជំរុញយន្ដការនៃយុទ្ធសាស្ដ្រចតុកោណ របស់រាជរដ្ឋាភិបាល ដោយឈរលើសរសរស្ដម្ភ៤ គឺកំណើន ការងារ សមធម៌ និង ប្រសិទ្ធភាពឲ្យសម្រេចបានជោគជ័យ។

លោស្រី ម៉ែន សំអន ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នំា២០១៥ និងលើកទិសដៅឆ្នំា២០១៦ របស់ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នំា២០១៦ នៅទីស្ដីការក្រសួង។

លោកស្រី ម៉ែន  សំអន បានបញ្ជាក់ថា «ដើម្បីសម្រេច បាននូវបេសកកម្មរបស់ខ្លួន មន្រ្ដីរាជការ នៅក្រសួងអធិការកិច្ច ត្រូវចូលរួមឲ្យកាន់តែសកម្មខ្លំាងក្លា ថែមទៀតក្នុងការអនុវត្ដន៍តួនាទី ភារកិច្ច គឺត្រូវពង្រឹងលណ្ខៈសម្បត្ដិទំាង ៤យ៉ាង គឺឆន្ទៈ ភក្ដីភាព មនសិការ-វិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ឲ្យបានទទួលបានស័ក្ដសមជាអ្នកផ្ដល់សេវាជួនប្រជាពលរដ្ឋតាមគន្លង នៃអភិបាលកិច្ចល្អ សំដៅលើកកម្ពស់ សមត្ថភាព ស្ថាប័នឲ្យមានភាពរឹងមំាប្រកបដោយនិរន្ដរភាព»

លោកជំទាវ បន្ដថា ក្នុងរយៈពេលមួយឆមាសកន្លងមកនេះ ក្រសួងបានសម្រេចលទ្ធផលគួរឲ្យកត់សម្គាល់ដូចជា ការងារផ្សព្វផ្សាយច្បាប់ ការងារទទួលពាក្យបណ្តឹង និង អង្កេតស្រាវជ្រាវការងារទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច។  ក្រសួងអធិការកិច្ច ក្នុងរយៈពេល ១ឆមាស កន្លងមកនេះ ក្រសួងទទួលបានពាក្យបណ្ដឹងជាច្រើនករណី ពីស្ថាប័ន អង្គភាពនានា ហើយក្រសួង ក៏បានធ្វើការដោះស្រាយ និងធ្វើការសម្របសម្រួលបានមួយចំនួយរួចរាល់ហើយដែរ។ តែនៅមានករណីខ្លះមិនអាចធ្វើការសម្របសម្រួលបានទេ តម្រូវបញ្ជូនដោះស្រាយតាមប្រព័ន្ធតុលាការ និងមានករណីខ្លះបង្កឡើងដោយបុគ្គអ្នកមានអំណាច អ្នកមានលុយកាក់ ឬបុណ្យស័ក្ដិយស ដែលបង្កឲ្យរំាងស្ទះការងារមួយចំនួន។

លោកស្រីបន្ដថា ការងារទទួលពាក្យបណ្ដឹងមានចំនួន ១១៣បណ្ដឹង និងពាក្យបណ្ដឹង បានបញ្ជូនទៅស្ថាប័នផ្សេង បានចំនួន៣០បណ្ដឹង ពាក្យសម្រេចតម្កល់ទុកមិនបានចាត់ការ២បណ្ដឹង ពាក្យបណ្ដឹងចុះអង្កេត ១៤បណ្ដឹង  និងពាក្យបណ្ដឹងដែលបានដោះស្រាយរួចចំនួន ៤០បណ្ដឹង។

កន្លងមក ក៏ដូចជានៅពេលបច្ចុប្បន្នក្រសួងអធិការកិច្ច បានពនិត្យ និងចុះធ្វើអធិការកិច្ចរាល់បណ្ដាក្រុមហ៊ុនមួយចំនួនឃើញថា មានភាពអសកម្មជាច្រើន មិនតែប៉ុណ្ណោះក្រសួងអធិការកិច្ច និង គណៈកម្មាធិការជំនាញ ក៏បានសម្រេចលប់ចោលរាល់សកម្មភាព របស់ក្រុមហ៊ុនមួយចំនួនទំាងនោះហើយដែរ ដើម្បីបញ្ចៀសកុំឲ្យបង្កភាពអសកម្មទំាងឡាយនោះ ដល់បណ្ដាក្រុមហ៊ុនគេផ្សេងទៀត ដែលគេកំពុងដំណើរការល្អ និងប្រតិបត្ដិការស្រមតាមលក្ខណៈសម្បត្ដិត្រឹមត្រូវតាមច្បាប់ទម្លាប់របស់រាជរដ្ឋាភិបាល។

លោកស្រី ម៉ែន សំអន បានក្រើនរំលឹកមន្រ្ដីអធិការកិច្ចឲ្យរួមគ្នាចុះអនុវត្ដន៍ការងារ ដោយប្រកាន់យកក្រមសីលធម៌វិជ្ជាជីវៈ ត្រូវកាត់លុបបំបាត់រាល់អំពើពុករលួយទំាងឡាយ ដែលតែតែងកើតមាននៅក្នុងអង្គភាព ស្ថាប័ននានា ដើម្បីចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចសង្គម៕