(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឱ្យវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា សាកល្បងបើកដំណើរការបង្រៀន និងរៀនការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវ នៅក្នុងថ្នាក់ឡើងវិញ។

ក្រសួងអប់រំបានបញ្ជាក់ទៀតថា គណៈគ្រប់គ្រងវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ត្រូវបើកដំណើរការ ដោយគោរព និងអនុវត្តឱ្យម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត តាមខ្លឹមសារនៃគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀត ដែលមានជាធរមាន។

សូមបញ្ជាក់ដែរថា បច្ចុប្បន្ននេះវិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា មានផ្តល់សេវាអប់រំបណ្តុះបណ្តាលប្រកបដោយគុណភាពដូចខាងក្រោម៖ ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាមាន៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ៖ ហិរញ្ញវត្ថុ និងធនាគារ, ហិរញ្ញវត្ថុ, គ្រប់គ្រង។

ថ្នាក់បរិញ្ញាបត្រជំនាញ៖ គណនេយ្យ, ហិរញ្ញវត្ថុ និងធនាគារ, បច្ចេកវិទ្យាហិរញ្ញវត្ថុ, បច្ចេកវិទ្យាព័ត៌មានធុរកិច្ច, ពាណិជ្ជកម្មអន្ដរជាតិ, គ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង, គ្រប់គ្រងបណ្ដាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ, ភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ, ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច, ការបង្រៀនភាសាអង់គ្លេស។

ថ្នាក់បរិញ្ញាបត្ររងជំនាញ៖ គណនេយ្យ, ហិរញ្ញវត្ថុ និងធនាគារ, គ្រប់គ្រងអាហរ័ណ-នីហរ័ណ, ធានារ៉ាប់រង, ចលនូបត្ថម្ភ និងភាសាអង់គ្លេស៕