(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី6 (GS6-F10,F12) នៅវេលាម៉ោង ១៖៣៥នាទីរសៀល ដោយមូលហេតុមានរថយន្តបុកបង្គោល MV ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួនដូចជា៖ ១-ផ្លូវជាតិលេខ៥ ពីផ្សារព្រែកព្នៅ ទៅរោងចក្រម៉ែនសារុន ដល់គីឡូម៉ែត្រលេខ៦ (ក្រោមស្ពានព្រែកព្នៅ) សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និង២-ពីស្ថានីយបូមទឹកព្រែកព្នៅ ដល់ ភូមិបន្លាស្អិត ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

អគ្គិសនីកម្ពុជា បានបញ្ជាក់ទៀតថា ក្រុមការងារបច្ចេកទេស កំពុងធ្វើការត្រួតពិនិត្យ និងជួសជុលឲ្យឆាប់មាន ចរន្តអគ្គិសនីឡើងវិញ ហើយអគ្គិសនីកម្ពុជា សូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះ ដោយអនុគ្រោះ៕