(ភ្នំពេញ)​៖ ភោជនីយដ្ឋាន ប៊ុងជូ ដ៏ល្បីនៅកូរ៉េ​ មានវត្តមានក្នុងទីផ្សារកម្ពុជាហើយ។ ​ប៊ុងជូ ជាឈ្មោះភោជនីយដ្ឋាន​ដ៏ល្បីមួយ ក្នុងប្រទេសកូរ៉េ ដែលត្រូវបានបង្កើត​ឡើងតាំង​ពីឆ្នាំ២០០១ រហូតមកដល់​សព្វថ្ងៃនេះ បានដំណើរការអស់រយៈពេល១៥ឆ្នាំហើយ។ សម្រាប់នៅក្នុងប្រទេសកូរ៉េផ្ទាល់ ភោជនីដ្ឋាន ប៊ុងជូ នេះ មានរហូតដល់ទៅជាង១៨០សាខា អ្វីដែលពិសេសនោះ គឺមានមុខម្ហូបតែមួយមុខគត់ គឺ ខមាន់ ។​   

លោក​ ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភាកម្ពុជា បានអញ្ជើញសម្ពោធភោជនីយដ្ឋាន ប៊ុង ជូ កម្ពុជា និងមានការចូលរួមរបស់លោក Kwak Bum Soo អគ្គទីប្រឹក្សា ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា និងលោក Jang Sun Joo អគ្គនាយកក្រុមហ៊ុន Bong Chu Food System Co,.Ltd ប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៧ ខែមេសានេះ ។​

លោកស្រី ប្រាក់​ ពេជ្រម៉ូលីកា អគ្គនាយិកានៃក្រុមហ៊ុន ម៉ៅវ៉ាង ត្រេឌីង គ្រុប ខូអិលធីឌី បានថ្លែងថាក្រុមហ៊ុន ម៉ៅវ៉ាង ត្រេឌីង គ្រុប ខូអិលធីឌី និងក្រុមហ៊ុន Bong Chu Food System Co,.Ltd បានធ្វើកិច្ចសហប្រតិបតិ្ត ការរួមគ្នា ក្នុងការនាំចូលផ្តាច់មុខនូវម៉ាកសញ្ញាភោជនីយដ្ឋាន ប៊ុងជូ ដ៏ល្បីមកកម្ពុជា ដើម្បីចែករំលែក បម្រើជូនអតិថិជននូវរស់ជាតិមុខម្ហូប ដ៏អស្ចារ្យ សម្រាប់ប្រជាជនកម្ពុជា គ្រប់ស្រទាប់វណ្ណះ ។

ដោយបានមើលឃើញពីទស្សនវិស័យ និងផែនការអាជីវកម្មរបស់ក្រុមហ៊ុន ប្រកបដោយភាពស្មោះត្រង់របស់និយោជិក និយោជក នៃក្រុមហ៊ុន Bong Chu Food System Co,.Ltd បានធ្វើឲ្យ​លោកស្រី សម្រេចចិត្តជ្រើសរើសធ្វើជាដៃគូ អាជីវកម្មដ៏ស្អិតរមួត រវាងនិយោគិន រវាងប្រទេសទាំងពីរ ។

លោក ទេព ងន បានថ្លែងថា​ សម្រាប់កម្ពុជាជាប្រទេសទី៦ ដែលទទួលបានសិទិ្ធក្នុងការនាំយកឈ្មោះ ភោជនីយដ្ឋាន នឹងរសជាតិម្ហូបដ៏ល្បីមួយនេះ មកប្រកួតប្រជែងក្នុងទីផ្សារភោជនីយដ្ឋាន និង​អាហារ និងកោតសរសើរ ដល់លោកស្រី បា្រក់ ពេជ្រម៉ូលីកា ដែលនៅវ័យក្មេង ប៉ុន្តែមានទស្សនះវិស័យក្នុងការទំនាក់ទំនង ក្នុងកិច្ចសហប្រតិបតិ្តការ ជាអន្តរជាតិ លើវិស័យក្រុមហ៊ុន ផ្នែកភោជនីយដ្ឋាន ។

សង្ឃឹមថានឹងទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជនរបស់ខ្លួន និងដោយភាពល្បីថាឆ្ងាញ់ លើមុខម្ហូប ខ មាន់ ហើយអ្វីដែលធ្វើឲ្យហាងទទួលបានការគាំទ្រខ្លាំង និងឈរជើងក្នុងទីផ្សារបានយូរ គឺលើសេវាកម្ម អនាម័យ តម្លៃសមរម្យ និងមានបុគ្គលិករងចាំបំរើសេវាកម្ម ជូនដល់អតិថិជន ៕