(ភ្នំពេញ)៖ មានរថយន្តពណ៌សពាក់ស្លាកលេខ ក៧៥០៤ ភ.ព ដឹកស៊ីទែនចំណុះ១០.០០០L របស់ក្រុមហ៊ុនសាវីម៉ីច ចុះចំណាទក៏បុករះរថយន្ត Visto ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2P-3903 បណ្ដាលឲ្យខូចខាតផ្នែកខាងឆ្វេងស្ទើរតែទាំងស្រុង ហើយបែកកង់មុខខាងឆ្វេង១គ្រាប់ទៀត។ ភ្លាមៗនោះរថយន្តបង្ក បានជ្រុលទៅបុករថយន្ត RAV4 ពណ៌ខ្មៅពាក់ស្លាកលេខ ព្រះសីហនុ2A- 3480 បណ្ដាលខូចចំហៀងខាងស្ដាំ ស្ទើរទាំងស្រុង ហើយក៏បន្តទៅបុករថយន្តTUNDRA ពណ៌ទឹកប្រាក់មួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ2AB-​7318 បណ្ដាលឲ្យខូចធ្ងន់ជាងគេគឺ បែកចង្កៀងមុខខាងឆ្វេង និងអស់ចំហៀងខាងឆ្វេង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ម្ចាស់រថយន្តនាំគ្នាចាប់អ្នកបើករថយន្តបង្កឲ្យទទួលខុសត្រូវផងដែរ។ សូមបញ្ជាក់ថា ករណីនេះបាន កើតឡើង រសៀលថ្ងៃទី០៧ ខែ មេសាឆ្នាំ ២០១៦ នៅចំណុច២៧១​កែង១៨៣ ស្ថិតនៅភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន៕