(ភ្នំពេញ)៖ មន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ត្រឡប់មកពីបំពេញ ទស្សនកិច្ចជាផ្លូវការ នៅទីក្រុងប៉េកាំង ប្រទេសចិនវិញហើយ។

សម្តេចក្រឡាហោម ស ខេង និងគណៈប្រតិភូបានត្រឡប់មកកម្ពុជាវិញ នៅម៉ោងប្រមាណជា ១១យប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីបញ្ចប់ទស្សនកិច្ច២ថ្ងៃ។

សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦៕