(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១១២នាក់, ជាសះស្បើយ២៦៣នាក់, ស្លាប់ចំនួន៨នាក់ (៥នាក់អត់បានចាក់វ៉ាក់សាំង)

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤៤លាន ៨១ម៉ឺននាក់ ស្លាប់ជាង ៤លាន ៩៧ម៉ឺននាក់ និងជាសះស្បើយជាង ២២១លាន ៩៥ម៉ឺននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន ស្នើមេដឹកនាំអាស៊ាន ពន្លឿនការសម្រេចចិត្តក្នុងការទទួលទីម័រ ជាសមាជិកថ្មីរបស់អាស៊ាន

៤៖ អាស៊ានបើកកិច្ចប្រជុំកំពូល ដោយមិនមានវត្តមានមេដឹកនាំមីយ៉ាន់ម៉ា

៥៖ ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស

៦៖ សហរដ្ឋអាមេរិក៖ មនុស្ស ៤៨,៧៧១នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺជាង ៥០០នាក់ស្លាប់ក្នុង១ថ្ងៃ

៧៖ ក្រសួងសុខាភិបាល សម្រេចលើកលែងកាតព្វកិច្ចធ្វើចត្តាឡីស័កចំពោះអ្នកជំងឺកូវីដ១៩ ដែលបញ្ចប់ការព្យាបាលនៅតាមមន្ទីរពេទ្យ និងនៅតាមផ្ទះ

៨៖ ថៃ៖ មនុស្ស ៧,៧០៦នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៦នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

៩៖ កម្ពុជាប្រកាសបើកទទួលទេសចរណ៍វ៉ាក់សាំង, បើកដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតារាសាគរនៃខេត្តកោះកុង

១០៖ ឡាវប្រកាសរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗ ចំនួន៧៧០នាក់ និងស្លាប់០៣នាក់ នៅថ្ងៃអង្គារនេះ

១១៖ តុលាការផ្តន្ទាទោសថ្នាក់ដឹកនាំអតីត CNRP ៣រូប ឱ្យជាប់ពន្ធនាគារម្នាក់២ឆ្នាំ ខណៈសកម្មជនជាង១០រូបផ្សេងទៀត កាត់ទោសពី ២០ខែទៅ២ឆ្នាំ ករណីញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម

១២៖ UN តែងតាំងអ្នកជំនាញជើងចាស់សិង្ហបុរីម្នាក់ ធ្វើជាប្រេសិតពិសេសថ្មី ប្រចាំនៅប្រទេសមីយ៉ាន់ម៉ា

១៣៖ អង្គការសុខភាពពិភពលោក សរសើរកម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

១៤៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី ប្រកាសពីផែនការដើម្បីសម្រេចឲ្យបាន «អព្យាក្រឹត្យកាបូន» នៅត្រឹមឆ្នាំ២០៥០

១៥៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកលើកចុងក្រោយឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

១៦៖ លោក ចូ បៃដិន ទើបចុះហត្ថលេខាលើបទបញ្ជាមួយ ដែលតម្រូវឲ្យអ្នកធ្វើដំណើរមកកាន់អាមេរិក គឺជាអ្នកដែលបានចាក់វ៉ាក់សាំង, ប៉ុន្តែមានករណីលើកលែងខ្លះ

១៧៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានចុះហត្ថលេខាជាផ្លូវការ រួចរាល់ហើយ

១៨៖ មេដឹកនាំអាស៊ានឯកភាពគ្នា ចេញសេចក្តីថ្លែងការណ៍ ស្តីពីការលើកកម្ពស់ពហុភាគីនិយម ចំនួន៩ចំណុច

- ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុនផលិតរថយន្តអគ្គីសនី Tesla មានតម្លៃនៅលើទីផ្សាររហូតដល់ ១ពាន់ពាន់លានដុល្លារអាមេរិកជាលើកដំបូង

២៖ ប្រាក់ចំណេញក្រុមហ៊ុន Hyundai នៅត្រីមាសទី៣ទទួលបានខុសពីការរំពឹងទុក ដោយសារវិបត្តិបន្ទះឈីប

៣៖ ចប់ការប្រកួត៖ U23 កម្ពុជា ចាញ់ជប៉ុន ៤-០ នៃវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup 2022

៤៖ មានបេក្ខភាព ៦រូបដែលត្រៀមជំនួសតំណែងលោក Ole នៅក្លិប Manchester United

៥៖ ជិតដល់ថ្ងៃចេញអាល់ប៊ុមថ្មីហើយ ស្រាប់តែម្ចាស់បទ «Shape of You» លោក Ed Sheeran រកឃើញ «វិជ្ជមានកូវីដ-១៩»

៦៖ កីឡាករមិនបានចាក់វ៉ាក់សាំង អាចចូលរួមប្រកួត Australian Open ឆ្នាំ២០២២ នៅទីក្រុង Melbourne បាន

៧៖ Salah ចង់បានថ្លៃនឿយហត់ ៥០ម៉ឺនផោនក្នុង ១សប្តាហ៍ ជាថ្នូរនឹងការតកិច្ចសន្យាថ្មីជាមួយ Liverpool

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)