(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសស្ដីពីការបង្កើត និងការគ្រប់គ្រងក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ចនៅតាមសំណង់ និងគោលដៅដែលតម្រូវឱ្យមានប្លង់ប្រព័ន្ធបង្ការ ព្រមទាំងក្រុមបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្តនៅតាមភូមិ និង/ឬសហគមន៍ក្នុងឃុំ-សង្កាត់។ នេះបើតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ។

ប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់អំពីវាក្យស័ព្ទនៃពាក្យ៖

* ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច សំដៅដល់ក្រុមមនុស្សដែលបង្កើតឡើងជាជំនួយបឋមសម្រាប់ប្រតិបត្តិការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៅតាមគោលដៅដែលមានប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ។

* ក្រុមបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត សំដៅដល់ក្រុមមនុស្សដែលបង្កើតឡើងជាជំនួយបឋមសម្រាប់ប្រតិបត្តិការបង្ការ ពន្ល់តអគ្គិភ័យ និងសង្គ្រោះនៅតាមភូមិ ឃុំ សង្កាត់ ឬសហគមន៍ដែលខ្លួនរស់នៅ៕

ខាងក្រោមនេះប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង៖