(ក្រចេះ)៖ កម្លាំងចម្រុះបានបេីកប្រតិបត្តិការបង្ក្រាប​​រថយន្ដសាំយ៉ុងចំនួន២គ្រឿង​ ​ដឹកឈេីប្រណីត​កាលពីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ នៅលេីផ្លូវជាតិលេខ៧ ត្រង់ចំនុចភូមិឃ្សឹមក្រៅ ​ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

​លោកនាយសង្កាត់រដ្ឋបាលព្រៃឈេីឃ្សឹមបានឲ្យដឹងថា កម្លាំងរបស់លោកសហការ​ជាមួយ​កម្លាំង​ខណ្ឌរដ្ឋបាលព្រៃឈេីក្រចេះ ផ្នែករដ្ឋបាលព្រៃឈេីស្នួល អាវុធហត្ថខេត្ត និងនគរបាលស្រុកស្នួល ទេីបធ្វេីការបង្ក្រាបបាន ពីព្រោះរថយន្ដដឹកឈេីខុសច្បាប់​ទាំងនេះ​តែងតែបេីកប្រដែញ​គ្នា និងបិទជែញ​រេពេញផ្លូវ ហេីយ​ធ្លាប់បុករថយន្ដសមត្ថកិច្ច​ និងខោករថយន្ដសមត្ថកិច្ចធ្លាក់​ពីលេីផ្លូវក៏មានដែរ។

ជាក់ស្ដែង​កាលពីដេីមសប្ភាហ៍នេះ ក្រុមរថយន្ដសាំងយ៉ុងដឹកឈេី​​ខុសច្បាប់ទាំងនោះ បានបេីកបិទ​ជែងគ្នាទៅវិញទៅមក​ ហើយក៏ប៉ះទង្គិចជាមួយ​រថយន្ដនគរបាលសេដ្ឋកិច្ចខេត្តក្រចេះ​ ធ្លាក់ពីលេីផ្លូវ​ខូចខាតរថយន្ដស្ទេីរទាំងស្រុង បណ្តលឲ្យ​រងបួសបាក់ដៃ និងបែកក្បាល ដែលកំពុងសំរាកព្យាបាល មិនទាន់ចេញពីពេទ្យនៅឡើយ។

មន្រ្តីរដ្ឋបាលព្រៃឈើរូបនេះ​បានបន្តទៀតថា ប្រភេទឈើទាំងនេះ រួមមានកកោះ សុក្រម ស្រឡៅ និង​ផ្ចឹកហេីយឈេីទាំង​នោះមាន​ចំនួនជិត៥ម៉ែត្រគូប។ បច្ចុប្បន្នឈេី និងរថយន្ដកម្លាំងជំនាញនាំ​យកមករក្សាទុក​នៅសង្កាត់រដ្ឋបាលព្រៃឈេីឃ្សឹម ដេីម្បីចាត់តាមច្បាប់ ខណ:ដែលអ្នកបើក​រថយន្តរត់​គេចខ្លួនបាត់៕