(​ញូយ៉ក​)៖ ឯកសារ​សម្ងាត់ Panama Papers បាន​បង្ហាញ​ពី​ការ​លាក់បាំង​មូលនិធិ​សម្ងាត់​តាមរយៈ គណនេយ្យ​ធនាគារ​ចំនួន​រាប់ពាន់​គណនេយ្យ ដែល​ផ្ទុយទៅនឹង​ច្បាប់​ប្រឆាំង​ការ​ស៊ីសំណូកសូកប៉ាន់ របស់​សហរដ្ឋអាមេរិក​។ នេះ​បើ​តាម​ការចេញផ្សាយ​មុន​នេះ​បន្តិច ដោយ​សារព័ត៌មាន Channel News Asia នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៩ ខែ​មេសា ឆ្នាំ​២០១៦​។​

​ស្ថាប័ន​ដែល​នឹង​ស៊ើបអង្កេត​លើ​រឿងនេះ គឺ​គណកម្មការ​មូលប័ត្រ និង​សន្តិសុខ (SEC) របស់​អាមេរិក ដើម្បី​រកឲ្យឃើញ​នូវ​អំពើ​ពុករលួយ ដែល​ការស៊ើបអង្កេត​នោះ​ត្រូវបាន​បញ្ជា​ដោយ​ប្រមុខ​ស្ថាប័ន​នេះ​ផ្ទាល់​។

​លោកស្រី Kara Novaco ប្រធាន​គណកម្មការ​ខាងលើនេះ បានបញ្ជាក់​ថា​លោកស្រី​កំពុង​តែ​ពិនិត្យ​មើល Panama Papers ហើយ​នឹង​ចាត់វិធានការ​ស៊ើបអង្កេត​ជាទូទៅ ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។ យ៉ាងណា ក៏​ដោយ​លោកស្រី មិនទាន់​ហ៊ាន​អះអាង​ពី​ភាព​លម្អិត​នោះឡើយ ដោយ​រង់ចាំ​ការស៊ើបអង្កេត​បញ្ចប់ទៅ​ជាមុនសិន​៕​