(ភ្នំពេញ)៖ បន្ទាប់ពីរយៈពេលមួយឆ្នាំ នៃការបង្កើតឡើងនូវវត្តមាន ចែកចាយរបស់ខ្លួន នៅរាជធានីភ្នំពេញ ស្បែកជើងម៉ាក Gambol ដែលផ្តោតទៅលើយុវវ័យ បានប្រកាសជាផ្លូវការនូវស្បែកជើងដ៏ទាន់សម័យ និងប្រកបដោយផាសុកភាពខ្ពស់ជាច្រើនម៉ូតរបស់ខ្លួន មកកាន់ទីផ្សារកម្ពុជាតាមរយៈ ពិធីបើកសម្ពោធនៅថ្ងៃទី០៨ ខែមេសា នៅទីធ្លាកំសាន្តកោះពេជ្រ។

ការសម្ពោធបើកជាផ្លូវការនេះ ការមានការដាក់បង្ហាញនូវស្បែកជើង Gambol ចម្រុះពណ៌ឆើតឆាយ ដោយមានការសម្តែងជិះស្គី និងក្បាច់រាំ Breakdance និងមានលេងល្បែងកម្សាន្ដបែបឌីជីថល (interactive games ព្រមទាំងបើកដំណើរការជាផ្លូវការ នូវទំព័រហ្វេសប៊ុក និងInstagram ផងដែរ។

Gambol ផ្តល់នូវស្បែកជើងជាច្រើនជម្រើស ដើម្បីបំពេញនូវគ្រប់សកម្មភាពប្រចាំថ្ងៃសម្រាប់ គោលដៅទីផ្សារជាចម្បងរបស់ខ្លួនពីអាយុ១៣ឆ្នាំ ដល់១៥ ឆ្នាំ រួមមានៈ «ZAPP»​ ស័ក្តិសមឥតខ្ចោះសម្រាប់យុវវ័យ និងនិស្សិត​ សកលវិទ្យាល័យដែលស្រឡាញ់ចូលចិត្តពណ៌ច្រើន «ZEEK» ល្អសម្រាប់យុវវ័យកម្ពុជា ដែលចូលចិត្ត ដំណើរផ្សងព្រេង និងជាអ្នកស្រឡាញ់ការរុករកធម្មជាតិ «EZY» ជាស្បែកជើងដែលសាមញ្ញសម្រាប់ពាក់ប្រចាំថ្ងៃ និង​ «ZAH» ល្អឥតខ្ចោះសម្រាប់យុវវ័យកម្ពុជា ដែលមានសកម្មភាពក្លៀវក្លា និងជាអ្នកដែលស្រឡាញ់សិល្បៈគំនូរតាមផ្លូវផងដែរ។

Gambol ឥឡូវនេះ មានស្បែកជើងជាច្រើនប្រភេទដូចជា ស្បែកជើងជំពាម ស្បែកជើងប៉ាតា ស្បែកជើងស៊ក និងស្បែកជើងសង្រែក។ ពិសេសជាមួយនឹងភាពជាប់ធន់ ជម្រើសច្រើនពណ៌ និងការរចនាដ៏ល្អប្រណីត ស្បែកជើង Gambol អាចរងសម្ពាធពីគ្រប់សកម្មភាពប្រចាំថ្ងៃ ព្រមទាំងជួយដល់អ្នកប្រើប្រាស់ អាចបញ្ចេញស្ទីលយុវវ័យផ្ទាល់ខ្លួន​ របស់ពួកគេបានផងដែរ។

ដើម្បីឲ្យមានការចូលរួមពីយុវវ័យកម្ពុជា បន្ថែមទៀត កញ្ញា ស៊ុន កន្និកា, Comedyshortsviner និង VJ Taboi ដែលត្រូវបានទទួលស្គាល់ថាមាន Fans ច្រើននៅលើfacebook បានចែករំលែកនូវព័ត៌មានភ្លាមៗ រូបថត និងទស្សនៈផ្ទាល់ខ្លួន របស់ពួកគេទៅលើសកម្មភាពនៃកម្មវិធីនេះតាមរយ:ទំព័របណ្តាញសង្គម facebook របស់ពួកគេផងដែរ។

ហេតុនេះហើយ ទើបធ្វើឲ្យពិធីសម្ពោធ Gambol បានក្លាយជាព្រឹត្តិការណ៍ ឌីជីថលអន្តរកម្មដំបូងបង្អស់នៅកម្ពុជា។

កម្មវិធីចាប់ផ្តើមពីម៉ោង៥ ល្ងាចដល់ម៉ោង៩ យប់ នៅទីធ្លាកំសាន្តកោះពេជ្រនាថ្ងៃទី៨ ខែមេសា ហើយ Gambol មានលក់នៅផ្សារទំនើប អ៊ីអន រាជធានីភ្នំពេញ និងមានលក់នៅលើទីផ្សារជាច្រើនទៀត ទូទាំងកម្ពុជា៕