(ក្រចេះ)៖ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦នេះ បានយកអំណោយទៅចែកជូនដល់វរៈការពារព្រំដែន៦១៩ ដែល ដើម្បីលើកទឹកចិត្តជូនកងកម្លាំងនគរបាល មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។ អំណោយដែលលោកស្នងការ យកទៅប្រគល់ជូនមន្រ្តីនគរបាលរបស់ខ្លួន រួមមាន ប្រាក់ចំនួន៣លានរៀល អង្ករ១តោន ត្រីខ១០កេះ មី១០កេះធំ ទឹកត្រី១០យួរ ទឹកស៊ីវអ៊ីវ១០យួរ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើការសួរសុខទុក្ខរបស់លោកអភិបាលខេត្ត និងអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ លន់ សុផាត បានថ្លែងជំរុញដល់កងកម្លាំងទាំងអស់ត្រូវបង្កើនកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ឲ្យបានខ្លាំង ដោយរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធជូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ៕