(ភ្នំពេញ)៖ ក្រុហ៊ុន RMA (Cambodia) នៅព្រឹកថ្ងែទី​០៩ ខែមេសា​ ឆ្នាំ ២០១៦ ​បានសហការជាមួយ សាលាខណ្ឌដូនពេញ បានរៀបចំកម្មវិធីបាញ់ទឹក លាងសម្អាត សួនច្បារ ទីធ្លា និងច្រាំងទន្លេ មុខព្រះបរមរាជវាំង ដោយប្រើប្រាស់ផលិតផល ម៉ាស៊ីនបាញ់លាងសម្អាតកំលាំង សម្ពាធខ្លាំងម៉ាក KARCHER ដើម្បីចូលរួមអបអរសារទរ ពិធីចូលឆ្នាំថ្មីប្រពីណីជាតិខ្មែរ ឆ្នាំ វក ឆស័ក ព.ស ២៥៦០ គ.ស ២០១៥ ជាមួយប្រជាពលរដ្ឋ ខ្មែរគ្រប់រូប។

ពិធីបុណ្យចូលឆ្នាំថ្នី ជាទំនៀមទំលាប់របស់ប្រជាជនខ្មែរ តាំងពីសម័យអង្គរ និងត្រូវប្រារព្ធឡើង រយៈពេលបីថ្ងៃជារៀងរាល់ឆ្នាំ។ ជាធម្មតាមុនពេល ពិធីបុណ្យចូលមកដល់ ប្រជាពលរដ្ឋខ្មែរតែងតែ ធ្វើការបោសសម្អាតទីធ្លា និងរៀបចំគេហដ្ឋាន ឲ្យបានស្អាតសម្រាប់ទទួល ទេវតាឆ្នាំថ្មី ដែលអ្នករាល់គ្នា តែងមានជំនឿថា បោសសម្អាត ចោលឧបទ្រពចង្រៃ ដែលមានក្នុងឆ្នាំចាស់ ហើយទទួលបាននូវសិរីសួស្តី ជ័យមង្គល និងលាភសក្ការៈ សម្រាប់ឆ្នាំថ្មី។

កម្មវិធីនេះ ប្រព្រឹត្តឡើងវេលាម៉ាង ០៦និង៣០នាទីព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ នាថ្ងែទី ០៩ ខែមេសា​ ឆ្នាំ ២០១៦ នេះ នៅសួនច្បារមុខព្រះបរមរាជវាំង ក្រោមការដឹកនាំ និងជ្រោមជ្រែង ដោយផ្ទាល់ពីសំណាក់អភិបាល ខណ្ឌដូនពេញ លោក គួច ចំរើន សហការី និងបុគ្គលិកក្រុមហ៊ុន ដែលមានអ្នកចូលរួមសរុប ប្រមាណជា ១០០ នាក់។ សកម្មភាពនេះ រួមមានការរើសសម្រាមរួមគ្នា និងធ្វើការបាញ់ទឹកលាងសម្អាត ទីធ្លាសួនច្បារ ដោយប្រើម៉ាស៊ីនបាញ់លាងសម្អាត កំលាំងសម្ពាធខ្លាំង ជាផលិតផលលេខ១ របស់ប្រទេសអាល្លឺម៉ង់ ម៉ាក KARCHER ដែលនាំចូល និងចែកចាយ ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយក្រុមហ៊ុន RMA (Cambodia)។

លោក គួច ចំរើន បានលើកឡើង ក្នុងពិធីលាងសម្អាតនេះថា «ក្រុមហ៊ុន RMA (Cambodia) មិនបានគិតតែរកប្រាក់ចំណេញ ពីអាជីវកម្មរបស់ខ្លួននោះទេ ក្រុមហ៊ុននេះ ក៏ដូចជាបុគ្គលិក RMA (Cambodia) បានរួមចំណែក ជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ សង្គមជាតិផងដែរ»

ក្រុមហ៊ុន RMA (Cambodia) មានទស្សនៈវិស័យ ច្បាស់លាស់ក្នុងការ ការពារបរិស្ថាន និងចូលរួមរក្សាសោភ័ណ្ឌភាព រាជធានីភ្នំពេញ ធ្វើជាគំរូដល់ប្រជាជនគ្រប់រូប ក្នុងនាមប្រជាពលរដ្ឋខ្មែរ ចេះស្រឡាញ់ និងថែរក្សាបរិស្ថាន ក្លាយជាទីក្រុងនៃសេចក្តីស្រឡាញ់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្នី ប្រពីណីយជាតិ នាពេលដ៏ខ្លីខាងមុខនេះ។

ម៉ាស៊ីនបាញ់ទឹកលាងសម្អាត (សម្ពាធខ្លាំង) KARCHER មានពីរប្រភេទ សម្រាប់ប្រើប្រាស់ ជាលក្ខណៈគ្រួសារ សម្រាប់ធ្វើជីវកម្ម ឬលក្ខណៈឧស្សាហកម្ម ក៏បាន។ ម៉ាស៊ីនបាញ់ទឹកលាងសម្អាតនេះ ជាផលិតផលលេខ១ របស់អាល្លឺម៉ង់ ត្រូវបាននាំចូលមកប្រទេសកម្ពុជា តាំងពីឆ្នាំ ១៩៩៦មកម្ល៉េះ៕