(កណ្ដាល)៖ មានករណីផ្ទុះធុងហ្គាសមួយ បណ្ដាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ ស្រាល និងខូតខាតសម្ភារមួយយចំនួន នៅវេលាម៉ោង១១៖៣០នាទីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ មន្រ្តីនគរបាលមូលដ្ឋាន បានប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះបានបញ្ចូលហ្គាស ពីធុងធំទៅកំប៉ុងតូចៗ ចំនួន៤កំប៉ុង ក្រោយពីបញ្ចូលរួច ក៏មិនបានដកក្បាលហ្គាសចេញទេ បន្ទាប់មកក៏ផ្ទុះកំប៉ុងហ្គាស លាន់ឮសន្ធឹក និងបណ្ដាលឱ្យរងរបួស៤នាក់តែម្តង។

ជនរងគ្រោះទី១.ឈ្មោះ ឈន់ ប៊ុនថា អាយុ៣១ឆ្នាំ មានស្រុកកំណើត ភូមិល្វា ឃុំល្លា ស្រុកកោះសូរទិន ខេត្តកំពង់ចាម មុខរបរលក់ទូរស័ព្ទ និងបញ្ចូលហ្គាស ទី២.ឈ្មោះ គន្ធ ស្រីរស់ ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរជាអ្នកលក់ដូរ ស្រុកកំណើត ភូមិស្វាយឧត្តម ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ទី៣.ឈ្មោះ លឹម ហ៊ុច ភេទស្រី អាយុ៣៩ មុខរបរអ្នកលក់ដូរ ស្រុកកំណើត ភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល និងទី៤.ឈ្មោះ សៅ អាយុ៤៨ឆ្នាំ មិនទាន់ស្គាល់អាស័យដ្ឋាន ជាអ្នកជិះម៉ូតូលក់ត្រីងៀត បានចូលទៅជួយរបួសធ្ងន់។

ក្រៅពីនេះក៏មានសម្ភារខូចខាតមួយចំនួនទៀតដូចជា ទូរដាក់សម្លៀកបំពាក់១ទូរទស្សន៍១២អ៊ីង១គ្រឿង កង្ហារ២គ្រឿ ប៉ៅអ៊ីចំនួន១ និងខោអាវមួយចំនួនទៀត។ មន្រ្តីនគរបាល បានបន្តទៀតថា ពេលកើតហេតុនោះ ប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅជួយពន្លត់អស់ចំនួន៧ធុង និងឡានទឹកបាញ់អស់ចំនួន២ឡានទៀត។

ចំណែកជនរងគ្រោះ បានយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ជាមួយគ្នានេះ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ រួមទាំងទ្រព្យសម្បត្តិមួយចំនួនទៀតនៅយប់ថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិសំរោង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។

បើតាមសមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា អគ្គីភ័យនេះគឺបណ្ដាលមកពីភ្លើងចង្ក្រានពន្លត់មិនអស់ ចំនែកជនរងគ្រោះមួយគ្រួសារ មានឈ្មោះជុំ យន ជាប្ដីមានអាយុ៥៤ និងឈ្មោះសុន ភឿង អាយុ៥៨ឆ្នាំ មុខរបរកសិករ ចំពោះសម្ភារដែលខូចខាតរួមមាន ផ្ទះ១ខ្នងធ្វើអំពីឈើសរសរដើម ប្រេងខ្យល់ជញ្ជាំងស្លឹក ប្រកសង្ក័សី មានទំហំ៦×៤មភ្ជាប់ជាមួយរោងបាយទំហំ៤×២ម ទូរទស្សន៍ស ខ្មៅ១គ្រឿងអាគុយ១ (៤០A)មួយគ្រឿង ប្រាក់រៀលចំនួន៣ម៉ឺនរៀល ព្រមទាំងសម្ភារផ្សេងៗទៀត។

អគ្គិភ័យខាងលើនេះក៏បានរាលដាលឆាបឆេះដល់ផ្ទះឈ្មោះវេង យាន ភេទប្រុស អាយុ៦២ឆ្នាំ ខូចខាតនៅជញ្ជាំងធ្វើអំពីសង្ក័សីឆេះរោលមួយចំហៀង និងរបស់របរផ្សេងៗទៀត៕

#ស្រុកអង្គស្នួល៖ ថ្ងៃទី០៩.០៤.២០១៦ -ស្តីពីករណី (ផ្ទុុះហ្គាស) -កើតហេតុថ្ងៃទី០៩/៤/២០១៦វេលាម៉ោង ១១និង៣០បាទី -ចំណុចក្នុងផ្ទះឈ្មោះឈន់ ប៊ុនថា ភេទប្រុសអាយុ៣១ឆ្នាំស្ថិតនៅភូមិត្រពាំងភូមិឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ **ជនរងគ្រោះមាន០៤នាក់ ១-ឈ្មោះឈន់ ប៊ុនថាភេទប្រុសអាយុ៣១ឆ្នាំមានស្រុុកកំណើតនៅភូមិល្វេឃុំល្វេស្រុកកោះសូទិនខេត្តកំពង់ចាម សព្វថ្ងៃស្នាក់នៅភូមិត្រពាំងភូមិឃុំណើកស្រុកអង្គស្នួលខេត្តក/ណ-មុខរបរ :លក់ទូរសព្ទ័និងបញ្ចូលហ្គាស( របួសធ្ងន់) ២/ ឈ្មោះគុន្ធ ស្រីរស់ ភេទស្រីអាយុ៤៣ឆ្នាំ ស្រុកកំណើត នៅភូមិស្វាយខត្តម ឃុំស្វាយជ្រុំ ស្រុុកមេសាង ខេត្ត ព្រៃវែង មុខរបរលក់ដូរ(របួសស្រាល) ៣- ឈ្មោះលីម ហ៊ុជ ភេទស្រីអាយុ៣៩ឆ្នាំ មានទីលំនៅភូមិត្រពាំងភូមិឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាលមុខរបរ (លក់ដូរ) របួសស្រាល ៤- ឈ្មោះសៅ ភេទប្រុសអាយុ៤៨ឆ្នាំ មិនទាន់ស្គាល់អាស័យដ្ឋាន(អ្នកជិះម៉ូតូលក់ត្រីងៀត ចូលទៅជួយរបួសធ្ងន់ ។ **សម្ភារះខូចខាតមាន:១- ទូរដាក់សម្លៀកបំពាក់០១និងខោអាវ២-ទូរទស្សន៏១២អីង០១ ៣- កង្ហា ០២៤-ប៉ៅអីុ ០១ និងសម្ភារះមួយចំនួនទៀត។ សភាពនៃរឿងហេតុ នៅមុនពេលកើតហេតុ ជនរងគ្រោះបញ្ចូលហ្គាសពីធុងធំមកកំប៉ុងតូចៗចំនួន០៤កំប៉ុងមិនបានដកក្បាលហ្គាស់ចេញហើយក៏បានផ្ទុះកំប៉ុងហ្គាសតែម្តង។ ក្នុងពេលកើតហេតុ ប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គីភយ័អស់ចំនួន០៧ធុង និងឡានទឺកបាញ់អស់ចំនួួន០២ឡាន។ ចំណែកជនរងគ្រោះបានយកទៅសង្រ្គោះនៅពេទ្យ។

Posted by ស្នងការដ្ឋាននគរបាលខេត្តកណ្តាល - Police Commissariat Of Kandal Province on Friday, April 8, 2016