(បន្ទាយមានជ័យ)​៖​ ប្រជាពលរដ្ឋ​ដែលមានជីវភាពខ្វះខាត ហើយមានផ្ទះដំបូល​ប្រកស្បូ​វ​ចំនួន៣៥៦​គ្រួសារ ​ប៉ុន្តែឥឡូវទទួលបាន​ដំបូល​ប្រក​ស័ង្កសីហើយនោះ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន ប្រគល់ជូននាព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០១៦ នៅ​ក្នុងបរិវេណ​ផ្សារអូរជ្រៅថ្មី​ ស្ថិតនៅភូមិយាងថ្មី​ ឃុំកូប​ ស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ។

លោកឧបនាយក​រដ្ឋមន្ត្រី ​កែ​ គឹមយ៉ាន​ បានថ្លែងការសំណេះសំណាល​ជាមួយប្រជាជន​ចំនួន​៧២០នាក់​ និងពាំនាំផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំង២ បានគិតគូគ្រប់ពេល វេលាចំពោះការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ក្នុងនោះលោកឧបនាយករដ្ឋមន្ត្រី ​បានផ្តាំផ្ញើឲ្យពលរដ្ឋ​ដែលទទួលបាន​ផ្ទះ​ថ្មី ចេះថែរក្សា​ឲ្យយូរអង្វែង ត្រូវចេះប្រុងប្រយ័ត្ន​ខ្ពស់ចំពោះបញ្ហា​ភ្លើង​ ព្រោះអីបច្ចុប្បន្ន​នេះ ​ជារដូវ​រីងស្ងួត​ ក្តៅហែង​ ហើយវាងាយនឹងបង្កឆេះឆាបខ្លំងណាស់​។ ប្រជាពលរដ្ឋចំនួន៣៥៦ខ្នងផ្ទះ​ រស់នៅស្រុកអូរជ្រៅ​ទទួលបាន​កន្ទេល១​​ ម៉ុង១ ឆ្នាំងបាយ​១ ចានបាយ១ឈុត​​ ទឹកស៊ីអ៊ិវ​ ទឹកត្រី​ អំបិល​ ប៊ីចេង​ នំធុង​ សារុង១​ ក្រមា១ និងថវិការ​មួយចំនួន​។​ សម្រាប់ពលរដ្ឋ​​ដែលនិវត្តន៍ជន​ និងអតីតយុទ្ធ​ជនចំនួន១២១នាក់​​ ទទួលបាន ​សារុង១​ វែនតា​​១ និងថវិការមួយចំនួន ។

​សម្រាប់ពលរដ្ឋ​ចូលរួមចំនួន​២៤៣នាក់ទទួលបានសរុង​១​ និងថវិការមួយចំនួនផងដែរ៕​