(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នឹងផ្តល់បទសម្ភាសន៍ពិសេសមួយ ជុំវិញការរៀបចំសណ្តាប់ធ្នាប់ និងការពារសន្តិសុខជូនឥស្សរជនថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញចូលទស្សនា ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខនេះ។

កិច្ចសម្ភាសន៍ពិសេសនេះ Fresh News TV នឹងធ្វើការផ្សាយផ្ទាល់ពីទីក្រុងអង្គរ នៅវេលាម៉ោង១៤៖០០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦៕