(ភ្នំពេញ)៖ យុវជន២នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្រោយពួកគេ​បានបើកម៉ូតូ បុកជាមួយរថយន្ត Highlander មួយគ្រឿង នៅវេលាម៉ោង ៧:៣០នាទី ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវជាតិលេខ៥ មុខមណ្ឌលសុខ​ភាពព្រះសង្ឃ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

សមត្ថកិច្ចមូលដ្ឋាន​បានបញ្ជាក់ថា គ្រោះថ្នាក់នេះ​បានកើតឡើង រវាងម៉ូតូនិងរថយន្តបើកបរបញ្ច្រាសទិសគ្នា ដែលបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់​ទាំងពីរ​នាក់ប្រុសនៅនឹង​កន្លែងកើតហេតុ។

ជនរងគ្រោះទាំងពីរនាក់​ពំុទាន់ស្គាល់អត្តសញ្ញាណ​នៅឡើយ ចំណែកអ្នកបើកបររថយន្ត​បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្ត​របស់ខ្លួន នៅកន្លែងកើតហេតុ៕