(បន្ទាយមានជ័យ)៖​ យោធិនពិការ​​ដែលធ្លាប់បានលះបង់​​កម្លាំង​កាយ-ចិត្ត​​​ សាច់ស្រស់ ឈាមស្រស់ ​ដើម្បីមាតុភូមិ​រហូត​​ឈាន​មកការរីក​ចំរើន​​អភិវឌ្ឍន៍​ និងរីកចំរើននា​ពេលបច្ចុប្បន្ននេះ គឺថ្នាក់ដឹកនាំ​គ្រប់ជាន់ថ្នាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មិនបានបោះ​បង់ចោលនោះ​ឡើយ ពោលតែងតែផ្តល់​អំណោយជូន​ពួកគេជាបន្តបន្ទាប់។

ជាក់ស្តែង​នាព្រឹកថ្ងៃទី១០​​ មេសា​ ឆ្នាំ២០១៦​ ចំណុចដាច់ស្រយ៉ាល​ ទី​កន្លែងមជ្ឈមណ្ឌលយោធិន​ពិការ អភិវឌ្ឍន៍យោធិនពិការ ៣១៧​​តេជោ​ភ្នំឆ័ត្រ​ ស្ថិតនៅភូមិ​តេជោភ្នំឆ័ត្រ​ ឃុំ​-ស្រុកស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ក្រុមយោធិនបានទទួល​អំណោយ​ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ពីលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារ​ចុះជួយខេត្តបន្ទាយមានជ័យ តំណាង​សម្តេចតេជោ ហ៊ុន សែន ។

​លោកឧបនាយករដ្ឋមន្ត្រីកែ​ គឹមយ៉ាន បានថ្លែងទៅកាន់យោធិនពិការ​ នាឱកាសចូលឆ្នាំថ្មី​ប្រពៃ​ណីជាតិ​ និងបានពាំនាំការ​សួរសុខទុក្ខ​ពីសម្តេច​តេជោសែន​ និងបានកោសសរសើរ​ចំពោះកម្លាំងយោធិន​ពិការ​កន្លងមកបាន​លះបង់សាច់ស្រស់​ ឈាម​ស្ទើរអស់ពីខ្លួន​ឯង​​ដើម្បីតែបំរើរាស្ត្រ​ ដូច្នេះក្នុងនាមលោកជាប្រធាន​ក្រុមចុះជួយថ្នាក់ជាតិ​ យកចិត្តទុកដាច់ក់ខ្ពស់​ពីពលរដ្ឋ​ ។

នាឱកាសនោះ​លោកឧបនាយករដ្ឋមន្ត្រីបាន​ចែកអំណោយ ដល់គ្រួសារ​យោធិន​ពិការ​ចំនួន៤៣៤គ្រួសារ​​​​ទទួល​បាន​ ៖​​ មីកេស​តូច២កេស​ ទឹកស៊ីអ៊ិវ​ ១យួរ​​ ទឹកត្រី​ ១យួរ​ នំធុងតូច​១ធុង​ និងថវិការ​មួយចំនួន​​ ក្នុងមួយគ្រួសា​។

អំណោយ​ កម្លាំងប្រដប់អាវុធ​ ​វរ​នគរបាល​​ការពារព្រំដែនកងពលតូច​លេខ៥១​​​ និងតំបន់​ប្រតិបត្តិការណ៍​​សឹងរង​​ខេត្ត​ ទទួលបាន៖​ មីកេសតូច​ ចំនួន​៣៣៥​​កេស​, ទឹកសុទ្ធធុងធំ​៤០០ធុង​, ទឹកក្រូចកំប៉ុងចំនួន​​ ១៣៧កំប៉ុង, ​ទឹកត្រីចំនួន ១៦៧​យួរ, ទឹកស៊ីអ៊ិវ​​ចំនួ​ន ១៦៧យួ​រ,​ ខ្ទឹមសចំនួន ២០៧គីឡូក្រាម​​, ប៊ីចេង ចំនួន​​២៥៧កញ្ចប់​, សាច់ក្រក​ចំនួន​ ១១៣គីឡូក្រាម​, នំធុងតូច​​​ ចំនួន​ ១២៨ធុង, ស្រាបៀ​​​ ចំនួន១៥០កេស,​ និងថវិការ​​ ចំនួន​១៧,៩៩០,០០០រៀល​ និងផ្តល់​ថវិកាបន្ថែម​​ដល់មជ្ឈមណ្ឌល​យោធិន​ពិការ អភិវឌ្ឍន៍យោធិន​ពិការ ៣១៧​តេជោ​ភ្នំឆ័ត្រ​ ដើម្បីជួ​សជុល​គោយន្ត​ និងថ្លៃសំណង​ ២,៩៥០ដុល្លារ​៕