(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦នេះ មានគ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់រថយន្ត នៅក្បែរផ្សារផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម បណ្តាលឲ្យរងរបួស៧នាក់ ដែលជាអនិកជន នៅអាមេរិក ខណៈកំពុងធ្វើដំណើរ​ទៅលេងខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា ករណីនេះបានកើតឡើងដោយ​សារតែកង់​រថយន្តខាង​ក្រោយបែក បណ្តាល​ឲ្យក្រឡាប់​ធ្លាក់ផ្លូវតែម្តង។

ក្រោយកើតហេតុកម្លាំងនគរបាលរបស់លោក និងអាជ្ញាធរមូលដ្ឋាន បានចុះទៅជួយ​អន្តរាគមន៍ ដឹកជនរងគ្រោះ​ទៅកាន់មន្ទីរ​ពេទ្យភ្លាមៗ​ផងដែរ។

យ៉ាងណាក៏ដោយលោកស្នងការ មិនទាន់អាចបញ្ជាក់​ពីអត្តសញ្ញាណ​ជនរង​គ្រោះនៅឡើយទេ ដោយជួយដឹកយក​ទៅកាន់មន្ទីរពេទ្យសិន តែជនរងគ្រោះ​ទាំងអស់មាស្រី មានប្រុស ផងដែរ៕