(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទើបចូលកាន់តំណែងបានប្រមាណ ៤ថ្ងៃ នោះ បានប្រកាសថា លោកនឹងកោះហៅ ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់មកនិយាយគ្នារឿងដឹកជញ្ជូនលើសទម្ងន់ ដែលធ្វើឲ្យខូចផ្លូវធ្ងន់ ធ្ងរ។ លោកទេសរដ្ឋមន្រ្តី បញ្ជាក់ថា ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ត្រូវតែគោរពច្បាប់។

ក្នុងឱកាសចុះទៅបើកការដ្ឋានអ៊ុតកៅស៊ូ និងជួសជុលផ្លូវនៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វាចាស់) នៅយប់ថ្ងៃទី១០ ខែ មេសា ឆ្នាំ២០១៦ លោក ស៊ុន ចាន់ថុល បានថ្លែងថា ការដឹកជញ្ជូនលើសទម្ងន់ធ្វើឲ្យខូចផ្លូវធ្ងន់ធ្ងរណាស់។ លោកបានលើកជាឧទា  ហរណ៍ប្រាប់ថា នៅលើផ្លូវមួយខ្សែបើមានរថយន្តមួយគ្រឿងដឹកលើស ទម្ងន់ចំនួន ១០តោន គឺវាស្មើនិងរថយន្តប្រមាណ ១ម៉ឺនគ្រឿង  បើកបរលើផ្លូវមួយនេះ។

ដើម្បីការពារផ្លូវ និងទប់ស្កាត់ការដឹកលើសទម្ងន់វិធានការច្បាប់ និង ចំណាត់ការតឹងរឹងមិនអាចមិនរំលងបាននោះឡើយ។ នេះបើតាម ការបញ្ជាក់បន្ថែមរបស់លោក ស៊ុន ចាន់ថុល។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ដូច្នេះ «ក្រោយចូលឆ្នាំហើយ ខ្ញុំនឹងអញ្ជើញក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ មកពិភាក្សាគ្នា។ គាត់ត្រូវ តែគោរពតាមច្បាប់របស់យើង កុំដឹកទំនិញលើសកំណត់វាបំផ្លាញផ្លូវជាតិរបស់យើង ដែលធ្វើអស់ថវិការាប់រយពាន់លានដុល្លារ សហរដ្ឋអាមេរិក។ ប៉ុន្តែបើយើងដឹកទំនិញហួសទម្ងន់ជាកត្តាសំខាន់មួយបំផ្លាញផ្លូវរបស់យើង ចឹងហើយត្រូវ ពិភាក្សាជាមួយក្រុមហ៊ុនដឹកជញ្ជូន»

ជំនួបនៅក្រោយចូលឆ្នាំនេះ លោក ស៊ុន ចាន់ថុល ក៏នឹងឲ្យក្រុមហ៊ុនដឹកជញ្ជូនពិនិត្យលើតម្លៃដឹកជញ្ជូនរបស់ខ្លួនផងដែរ គ្រាដែល តម្លៃប្រេងលើទីផ្សារបានធ្លាក់ចុះហើយនោះ។

ជាមួយគ្នានោះ លោក ស៊ុន ចាន់ថុល បានសំណូមពរ និងអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូនរួមគ្នាគោរពច្បាប់ ដើម្បីថែរក្សាផ្លូវ ដែលជា សម្បត្តិមរកតរបស់ខ្មែរ និងបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរទាំងមូល៕

 

Posted by Fresh News on Sunday, April 10, 2016