(​សេ​អ៊ូ​ល​)៖ ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង បាន​បញ្ជាក់​នៅ​មុន​នេះ​បន្តិច​ថា មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង មួយ​រូប​ទទួលបន្ទុក​ផ្នែក​ស៊ើបការណ៍​សម្ងាត់​ឲ្យ​យោធា​នោះ បាន​រត់​ភៀសខ្លួន​មកកាន់​ប្រទេស​កូរ៉េខាងត្បូង​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ ខែ​មេសា ឆ្នាំ​២០១៦​។​

​លោក Moon Sang-gyun អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បានបញ្ជាក់​ថា «​វា​ជា​ការពិត​។ ប៉ុន្តែ​យើង​មិនទាន់​អាច​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែ​ម​ទៀត​ទេ ជុំវិញ​រឿងនេះ​»​។​

​គួរបញ្ជាក់​ថា សារព័ត៌មាន​យុន​ហាប់ របស់​កូរ៉​ខាងត្បូងក៏​ធ្លាប់​បាន​ចុះ​ផ្សាយ​ម្តង​ដែរ អំពី​ការ​រត់​ភៀសខ្លួន របស់​ឧត្តមសេនីយ៍​កូរ៉េខាងជើ​ង​មួយ​រូប​មក​កាន់​កូរ៉េខាងត្បូង​កាលពី​ឆ្នាំ ២០១៥ ប៉ុន្តែ​គេ​ពុំ​បាន​បញ្ជាក់ ប្រភព​ព័ត៌មាន​ច្បាស់លាស់​នោះទេ​។ យ៉ាងណា​ក៏​ដោយ​គេ​នឹង​រង់ចាំ​មើល​ព័ត៌មាន​លម្អិត​បន្ថែមទៀត​៕​