(​ប៊ែក​ឡាំង​)៖ ក្រុម​ឧទ្ទាម ISIS បាន​និង​កំពុង​តែ​សំឡឹងមើល​ទីក្រុង​មួយចំនួន​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ជា​គោល​​ដៅ​សម្រាប់​វាយប្រហារ​នាពេល​អនាគត នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុម​ស៊ើបការណ៍​សម្ងាត់​របស់​អាល្លឺម៉ង់ ​បាន​ព្រមាន​ដល់​រដ្ឋាភិបាល​ឲ្យមាន​ការ​ប្រុងប្រយ័ត្ន​។​

​សារព័ត៌មាន Reuters បាន​ចេញផ្សាយ​នៅ​ថ្ងៃទី​១១ ខែ​មេសា​នេះ​ថា ក្រុម​ឧទ្ទាម ISIS នឹង​ធ្វើ​ការវាយប្រហារ​តំបន់​ណាមួយ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ដែល​តំបន់​នោះ​អាច​ជា​ទីប្រជុំជន ឬ​កន្លែង​សំខាន់ ដែល​នឹង​ធ្វើ​ឲ្យ​អាល្លឺម៉ង់​មាន​​វិប្បដិសារី​។ ចំណែក​ប្រធាន​សន្ដិសុខ​ជាតិ​អាល្លឺម៉ង់​ក៏​បាន​បញ្ជាក់​ឲ្យដឹង​ដែរថា អាកាសយានដ្ឋាន និង​ចំណត​រថភ្លើង​​ក្រោម​ដី​គឺ​ជា​គោលដៅ​ធំ​របស់​ក្រុម ISIS ព្រោះ​ទីកន្លែង​ទាំងនោះ​សម្បូរ​ដោយ​មនុស្ស​កុះករ​។​

​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ សារព័ត៌មាន​ក្នុងស្រុក​អាល្លឺម៉ង់ បាន​ចេញផ្សាយ​ថា ជនជាតិ​អាល្លឺម៉ង់ ប្រមាណ ៨០០​នាក់ ​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ស៊ី​រី ដើម្បី​ចូលរួម​ជា​ក្រុម ISIS ហើយ​ក្នុងនោះ​មាន​ប្រមាណ ១៥០​នាក់​បាន​ត្រឡប់​មក​វិញ ដើម្បី​អនុវត្ត​ទៅ​តាម​បញ្ជា​៕​