(កណ្តាល)៖ លោក គង់ វិបុល អនុប្រធានទី១ គណៈពង្រឹងមូលដ្ឋានស្រុក ល្វាឯម តំណាងលោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងជាប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងនិវត្តជន ជាច្រើនរូបស្ថិតនៅស្រុកល្វាឯម ខេត្តកណ្តាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ក្នុងពីធីនោះក៏មានការចូលរួមពីសមាជិកសមាជិការ គណៈពង្រឹងមូលដ្ឋានស្រុក ល្វាឯម ជាច្រើននាក់ចូលរួមផងដែរ។ ក្នុងឱកាសនោះ លោក គង់ វិបុល បានលើកឡើងពីការយកចិត្តទុកដាក់ ពីជីវភាពរស់នៅរបស់មន្ត្រីរាជការ និងនិវត្តជន ដោយរាជរដ្ឋាភិបាលបានដំឡើងប្រាក់បៀវត្សជូនតាមដំណាក់កាលៗ។

លោក គង់ វិបុល ក្នុងឱកាសបុណចូលឆ្នាំថ្មីនេះ ក៏បានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ជួបប្រទះតែ សុខភាពល្អ បរិបូណ៍ គ្រប់ក្រុមគ្រួសារផងដែរ៕