(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ផ្តើមដំណើរការស្ថានីយជញ្ជីងថ្លឹងរថយន្តអចល័តលើកំណាត់ផ្លូវជាតិលេខ៣ហើយ។

ស្ថានីយជញ្ជីងអចល័តក្រាំងគាំ-ខេត្តកណ្តាល ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២២+០៥០ ក្នុងភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ថានីយនេះ នឹងដំណើរការសាកល្បង ចាប់ពីថ្ងៃទី ១២-២១ ខែវិច្ឆិកា ឆ្នាំ២០២១។ ដំណើរការផ្លូវការ និងអនុវត្តតាមបទបញ្ញាត្តិច្បាប់ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

ស្ថានីយថ្លឹងរថយន្តនេះ ជាយន្តការមួយ ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ ដែលជាហេតុនាំឱ្យផ្លូវឆាប់ខូច៕