(ភ្នំពេញ)៖ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ លោក នុត សវនា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបចំពោះការបំភ្លៃការពិតរបស់អតីតជនជាប់ឃុំ ជាសកម្មជននយោបាយ សកម្មជនការពារសិទ្ធិមនុស្សសង្គម និងបរិស្ថាន។

តាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ករណីតាមបណ្តាញសារព័ត៌មានក្រោយពីបានតាមដានយ៉ាងយកចិត្តទុកដាក់ ជាមួយព្រឹត្តិការណ៍ថ្មីៗ ពាក់ព័ន្ធនឹងសកម្មភាពរបស់អតីតជនជាប់ឃុំមួយចំនួន ដែលតុលាការទើបបានដោះលែងពីពន្ធនាគារ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារសូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងចំពោះការលើកឡើងប្រកបដោយចេតនាមិនស្មោះត្រង់ ឆ្លៀតឱកាសកេងចំណេញនយោបាយ ។

ពាក់ព័ន្ធនឹងចំណុចមួយចំនួន ដែលអតីតជនជាប់ឃុំទាំងនោះបានលើកឡើង អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារសូមធ្វើការបកស្រាយ ដូចតទៅ៖