(ភ្នំពេញ)៖ គិតត្រឹម១០ខែឆ្នាំ២០២១ ជំងឺគ្រុនចាញ់នៅកម្ពុជា បានធ្លាក់ចុះរកត់សម្គាល់ ធ្លាក់ពីមានការធ្លាក់ចុះពីចំនួន៩,២៣៤ករណី ឆ្នាំ២០២០ មកត្រឹមចំនួន ៣,៥០៤ករណី និងគ្មានករណីស្លាប់នោះទេ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាល។

តាមរយៈបទសម្ភាសជិត៣០នាទីជាមួយបណ្ដាញព័ត៌មាន Fresh News លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានថ្លែងថា «មុនពេលយើងមិនទាន់អនុវត្ដផែនការយុទ្ធសាស្ដ្រាជាតិ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ករណីជំងឺគ្រុនចាញ់ មានចំនួនខ្ពស់ណាស់ រហូតដល់ជិត២០ម៉ឺនករណី និងស្លាប់ពី១០០-៩០០ករណីក្នុងមួយឆ្នាំៗបើគិតចាប់ពីទស្សវត្សទី៩០មក ។ ប៉ុន្ដែបន្ទាប់ពីអនុវត្ដផែនការយុទ្ធសាស្ដ្រជាតិជាតិ លុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា ឆ្នាំ២០១១-២០២៥ ដែលជាគំនិតផ្ដួចផ្ដើម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា ជំងឺគ្រុនចាញ់បានធ្លាក់ចុះមកជាបន្ដបន្ទាប់នៅក្រោមម៉ឺនករណីក្នុងមួយឆ្នាំ ហើយបើគិតត្រឹម១០ខែឆ្នាំ២០២១ មានចំនួនតែជាង៣ពាន់ករណីប៉ុណ្ណោះ និងគ្មានករណីស្លាប់នោះទេ»

ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា «បើខ្ញុំគិតពីវឌ្ឍនភាព គឺយើងកំពុងតែទទួលបានជោគជ័យពីមួយឆ្នាំទៅមួយឆ្នាំ ហើយសន្មត់យ៉ាងច្បាស់ថា ផែនការយុទ្ធសាស្ដ្រជាតិ ដែលផ្ដួចផ្ដើមដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាកម្ពុជា គឺពិតជាមានប្រសិទ្ធភាពច្បាស់ណាស់ ព្រោះយើងទទួលបានសមិទ្ធិផលវិជ្ជមានប្រមាណ៨០%រួចជាស្រេច នៅក្នុងការកាត់បន្ថយអត្រាឈឺដោយជំងឺគ្រុនចាញ់ នេះគឺជាការទទួលបានសូចនាករជោគជ័យ ៣ឆ្នាំមុនផែនការគ្រោងទុក»

សូមស្ដាប់នូវកិច្ចសម្ភាស របស់លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ដូចតទៅ៖