(ភ្នំពេញ)៖ លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ តំណាងលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានសន្យាដាក់ប្រព័ន្ធលូ ដែលមានប្រវែង៨៥ម៉ែត្រ ក្នុងអាណត្តិថ្មីខាងមុខ ដើម្បីបង្ហូររំដោះទឹកចេញពីភូមិដ្ឋាន ក្នុងការបញ្ជៀសរាល់ការលិចលង់ដោយសារជុំនន់ទឹកភ្លៀងនារដូវវស្សា បន្ទាប់ពីទទួលបានសំណូមពរឱ្យជួយដោះស្រាយនៅក្នុងពិធីសួរសុខទុក្ខ ប្រគល់និងទទួលស្បៀងអាហារដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្រាប់ជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋក្រីក្រ ចំនួន៤០គ្រួសារ រស់នៅខាងក្រោមទួលលោកតាសក្ក័៥ ក្រុមទី២ ភូមិទួលសំពៅ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងសកម្មភាពសមធម៌នេះ, លោកស្រី រាជ ផាវឿន បានទទួលយកសំណូមពរពីប្រជាពលរដ្ឋក្រីក្រ ចំនួន៤០គ្រួសារ ក្រៅពីឧបត្ថម្ភអង្ករ និងឃីត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីដាក់ប្រព័ន្ធលូ ដែលមានប្រវែង៨៥ម៉ែត្រ ក្នុងអាណត្តិថ្មីខាងមុខ ក្នុងការបង្ហូររំដោះទឹកចេញពីភូមិដ្ឋាន និងបញ្ជៀសរាល់ការលិចលង់ដោយសារជុំនន់ទឹកភ្លៀងនារដូវវស្សា និងក្រោយពីអភិបាលខណ្ឌឫស្សីកែវ បានជុំរុញជាបន្តបន្ទាប់ឱ្យអាជ្ញាធរយកចិត្តទុកដាក់រួមគ្នាបម្រើ និងដោះស្រាយបញ្ហាសេវាតម្រូវការ និងសេវាសំណូមពរ ជាមួយការផ្ដល់សេវាផ្សេងៗទៀត សម្រាប់បម្រើជូនប្រជាពលរដ្ឋ៕