(ត្បូងឃ្មុំ )៖ «មន្ត្រី យេីងត្រូវបំរេីសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យល្អ មានតម្លាភាព មិនត្រូវប្រកាន់បក្សពួកអ្វីឡេីយ ដេីម្បីបង្ហាញសមត្ថភាព ចំណេះដឹង និងប្រជាប្រិយភាព របស់សមាជិកទាំងអស់របស់គណបក្សប្រជាជនកម្ពុជា យយេីង»

នេះជាការថ្លែងរបស់លោក វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ក្នុងឱកាសបោះឆ្នោតស្ទាបស្ទង់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ដែលប្រារព្ធឡេីងនៅ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅមន្ទីរ បក្ស ឃុំក្រែក ក្នុងស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ ។

ក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ សសម្រាប់ឃុំក្រែកលោក វង សូត បានថ្លែងថា គ្រប់អង្គបោះឆ្នោត ទាំងអស់ត្រូវយកចិត្តសំឡឹងមេីលបេក្ខជន ដែលជា សមាជិកភូមិឃុំ ពោលគឺផ្អែកទៅលេីសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងប្រជាប្រិយ ភាព នៅតាមមូលដ្ឋាននីមួយៗ ដេីម្បីឈរឈ្មោះក្នុងការជ្រេីសរេីសជាក្រុមប្រឹក្សា ឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ដែលត្រូវប្រកួតប្រជែងនៅថ្ងៃខាងមុខនេះ។

បន្ថែមលេីនេះទៀត ការបោះឆ្នោតស្ទាបស្ទង់មតិអង្គបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅពេលនេះ លោក វង សូត បានផ្តោតសំខាន់ឲ្យប្រធានគណបក្សប្រជាជនកម្ពុជា តាមឃុំសង្កាត់នីមួយៗ ពិនិត្យ មេីលបេក្ខជនរបស់ខ្លួន ឲ្យមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហេីយប្រសិនបេីករណីពួកគាត់ពុំមានឯកសារគ្រប់គ្រាន់ត្រូវជួយផ្សព្វផ្សាយណែនាំសហការជាមួយអាជ្ញាធរមូលដ្ឋាន និងជាពិសេសនោះពិនិត្យមេីលយុវជនជាអ្នកបន្តវេននៅតាមមូលដ្ឋានឲ្យបំរេីសេវាសាធារណៈកាន់តែល្អប្រសេីរឡេីង។

ជាចុងក្រោយ លោក វង សូត បានជម្រុញដល់អាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ -១៩ ព្រោះថាកូវីដមិនភ្លេចយេីងទេ ដោយត្រូវបន្តអនុវត្តន៍បីកុំ និងបីការពារ និងត្រូវរៀនរស់តាមគន្លងថ្មី៕