(ប៉េកាំង)៖ ថ្ងៃទី ២២ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម និងធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំកំពូលដើម្បីរំលឹកខួប ៣០ឆ្នាំនៃការបង្កើត ទំនាក់ទំនងសន្ទនារវាងចិននិងអាស៊ាននៅក្រុងប៉េកាំង។

បន្ទាប់ពីរួមសហការគ្នាអស់រយៈពេល ៣០ឆ្នាំ ទំនាក់ទំនងសន្ទនារវាងចិន និងអាស៊ានបានទៅជាគំរូដ៏ជោគជ័យបំផុត និងប្រកបដោយកម្លាំងរស់រវើកបំផុត នៃកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាគំរូនៃការជំរុញកិច្ចកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

លោក Xi Jinping ប្រធានរដ្ឋចិនបានរួម ជាមួយភាគីអាស៊ាន គ្រោងផែនការនិងចង្អុលបង្ហាញទិសដៅសម្រាប់ការកសាងសហគមន៍រួមវាសនាចិន-អាស៊ាន ដែលមានភាពកាន់តែជិតស្និទ្ធ៕