(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣៧នាក់, ជាសះស្បើយ៤០នាក់, ស្លាប់ចំនួន៥នាក់ (៣នាក់អត់បានចាក់វ៉ាក់សាំង)

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៥៧លាន ៨៣ម៉ឺននាក់ ស្លាប់ជាង ៥លាន ១៦ម៉ឺននាក់ និងជាសះស្បើយជាង ២៣២លាន ៧៣ម៉ឺននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់អានុសាសន៍៤ចំណុច ជាគន្លឹះពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន

៤៖ មេដឹកនាំអាស៊ាន-ចិន ឯកភាពបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ

៥៖ ជយោសមិទ្ធផលថ្មីនៃចំណងមិត្តភាពកម្ពុជា-ចិន! ព្រឹកស្អែកសម្តេចតេជោ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «៧១C»

៦៖ លោក ស៊ី ជីនពីង ដាក់សំណើ៥ចំណុច ដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន-ចិន

៧៖ «កិច្ចប្រជុំកំពូលចិន-អាស៊ាន» ប្រព្រឹត្តទៅដោយគ្មានវត្តមានមីយ៉ាន់ម៉ា, ចិនថ្លែងពីកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើរជាមួយអាស៊ាន

៨៖ ថៃ៖ មនុស្ស ៦,៤២៨នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤៩នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

៩៖ រដ្ឋសភា នឹងបន្តសម័យប្រជុំ នៅថ្ងៃទី២៥ ខែវិច្ឆិកា ដើម្បីបោះឆ្នោតជ្រើសតាំងអនុប្រធានទី១ និងសមាសភាពមួយចំនួនទៀត

១០៖ អ្នកស្រាវជ្រាវចិន៤នាក់ ដែលបាត់ខ្លួននៅខេត្តយូណាន ទើបត្រូវគេរកឃើញសាកសព

១១៖ ១០ខែឆ្នាំនេះ កម្ពុជារកចំណូលជាង៤៤៥លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ

១២៖ កូរ៉េខាងជើងអំពាវនាវឲ្យលើកតម្កើង សម័យកាលដឹកនាំរបស់លោក គីម ជុងអ៊ុន បន្ថែមទៀត

១៣៖ ADB អនុម័តប្រាក់កម្ចី ១៨០លានដុល្លារ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធក្រុងបាវិត, ក្រុងកំពត និងក្រុងប៉ោយប៉ែត

១៤៖ បេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon និងលោក Lee មានសំឡេងគាំទ្រប្រកៀកប្រកិតគ្នា, នេះបើតាមការស្ទង់មតិថ្មីមួយ

១៥៖ អគ្គនាយកដ្ឋានពន្ធដារ ប្រកាសឲ្យម្ចាស់សហគ្រាសដែលជំពាក់បំណុលពន្ធ ប្រញាប់ចូលមកទូទាត់ឲ្យបានឆាប់ !

១៦៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ២៧,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៩៦នាក់ស្លាប់ក្នុង១ថ្ងៃ

- ព័ត៌មាន Fresh News

១៖ ក្រុមហ៊ុន Amazon ត្រូវបានប៉ូលិសឥណ្ឌា ចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញៀន

២៖ Alibaba, Baidu និង JD.com រួមនឹងក្រុមហ៊ុនមួយចំនួនទៀត រងការផាកពិន័យពីនិយ័តករចិន ពាក់ព័ន្ធការមិនបង្ហាញព័ត៌មានលម្អិតនៃការទិញលក់ក្រុមហ៊ុនចំនួន៤៣

៣៖ មហាសេដ្ឋី រ៉ែ អូស្ត្រាលី កំពុងរៀបចំឱ្យ Google និង Facebook ជួបចរចាជាមួយនឹងស្ថាប័នព័ត៌មានជាច្រើនដើម្បីទទួលបានមាតិកាព័ត៌មាន ស្របច្បាប់

៤៖ ប្រភពជិតស្និទ្ធនឹង Zidane បញ្ជាក់ថា លោកមិនចាប់អារម្មណ៍ដឹកនាំ Man Utd ឡើយ!

៥៖ ជ័យជម្នះក្នុងផ្ទះ Granada ធ្វើឲ្យ Real Madrid ឡើងឈរកំពូលតារាង La Liga វិញ

៦៖ ជំនួបប្រកួតរវាង Lyon និង Marseille ត្រូវបានឆាចោល នៅពេលអ្នកគាំទ្រគប់ត្រូវក្បាល Payet ៥ដបទឺកសុទ្ធ

៧៖ អបអរសាទរ! កម្ពុជាបានចុះហត្ថលេខាទទួលសិទ្ធធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជនអាស៊ី ឆ្នាំ២០២៩ ជាផ្លូវការ

៨៖ BTS ក្លាយជាតារាអាស៊ីដំបូងគេ នៅក្នុងប្រវត្តិសាស្ត្រ ឈ្នះពានរង្វាន់ «Artist of the Year» ពីកម្មវិធី «AMAs» នៅអាមេរិក

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)