(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣៤នាក់, ជាសះស្បើយ៣៧នាក់, ស្លាប់ចំនួន៥នាក់ (៣នាក់អត់បានចាក់វ៉ាក់សាំង)

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៥៩លាននាក់ ស្លាប់ជាង ៥លាន ១៨ម៉ឺននាក់ និងជាសះស្បើយជាង ២៣៤លាន ៣១ម៉ឺននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន៖ អាស៊ី និងអឺរ៉ុប ត្រូវយកចិត្តទុកដាក់លើការងារចំនួន៥ ដើម្បីស្តារការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចពីវិបត្តិទាំងឡាយ

៤៖ WHO ព្រមានថា ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ នៅទូទាំងទ្វីបអឺរ៉ុប នឹងកើនដល់ «២.២លាននាក់» នៅត្រឹមខែមីនា ឆ្នាំ២០២២

៥៖ សម្តេចតេជោ ប្រាប់វេទិកា «សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប» ពីជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ១៩ និងសក្តានុពលសម្រាប់ការវិនិយោគនៅកម្ពុជា

៦៖ ចិនព្រមាន៖ ក្រុមហ៊ុន និងបុគ្គលទាំងឡាយណា ដែលគាំទ្រចលនាឯករាជ្យតៃវ៉ាន់ នឹងមិនអាចចូលមករកស៉ី លើទឹកដីចិនបានឡើយ

៧៖ សម្តេចតេជោ ហ៊ុន សែន ចង់បង្កើតកិច្ចព្រមព្រៀង ស្តីពីការធ្វើកសិកម្មតាមព្រំដែន រវាងកម្ពុជា និងវៀតណាម

៨៖ កូរ៉េខាងត្បូងត្រៀមប្រកាសអាសន្ន ចំពោះមុខកំណើនអ្នកឆ្លងកូវីដ-១៩យ៉ាងគំហុក រហូតដល់ជាង ៤,០០០នាក់ក្នុង១ថ្ងៃ

៩៖ តំណាងរដ្ឋាភិបាលបារាំង សរសើរសម្តេចតេជោ ហ៊ុន សែន ចំពោះការអភិវឌ្ឍ និងការយកឈ្នះលើជំងឺកូវីដ១៩

១០៖ អូស្រ្តាលីកត់ឈ្មោះ ចលនា Hezbollah ទាំងមូល ចូលក្នុងបញ្ជីក្រុមអង្គការភេរវកម្ម

១១៖ មោទនភាពសម្រាប់ជាតិកម្ពុជា! ថ្ងៃស្អែកសម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប, នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកម្រិតអន្តរជាតិ

១២៖ វ៉ាក់សាំងកូវីដ១៩ របស់បង់ក្លាដែស ទទួលបានការអនុញ្ញាត ឲ្យធ្វើតេស្តលើមនុស្ស

១៣៖ ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឆ្នាំនេះ មានបេក្ខជនប្រឡងជាប់សរុបជាង ១៤ម៉ឺននាក់ ស្មើនឹង ៩៥,៩៧%

១៤៖ សហរដ្ឋអាមេរិកអញ្ជើញកោះតៃវ៉ាន់ឲ្យចូលរួម «កិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ» នៅខែធ្នូខាងមុខ

១៥៖ ក្រសួងសេដ្ឋកិច្ច៖ ៩ខែ ឆ្នាំ២០២១ រដ្ឋប្រមូលចំណូលចរន្តបានជិត ៤ពាន់លានដុល្លារ !

- ព័ត៌មាន Fresh News Plus

១៖ Apple ប្តឹងក្រុមហ៊ុនអ៊ីស្រាអែល NSO Group ដែលលក់កម្មវិធីឱ្យភ្នាក់ងាររដ្ឋាភិបាលដើម្បី Hack ចូល iPhone

២៖ រោងចក្រផលិតរថយន្តអគ្គិសនីដ៏ធំរបស់ Tesla នៅក្នុងរដ្ឋតិចសាស់អាចនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ ដោយចំណាយប្រាក់ជាង ១ពាន់លានដុល្លារ

៣៖ អ៊ីតាលីពិន័យក្រុមហ៊ុន Amazon និង Apple ក្នុងទឹកប្រាក់សរុប ២០០លានអឺរ៉ូ ពាក់ព័ន្ធនឹងការលក់កាស Beats នៅលើអនឡាញ

៤៖ ព្រឹត្តិការណ៍ប្រកួតវាយកូនគោល DP World Tour នឹងចាប់ផ្តើមការប្រកួតលើកដំបូង នៅប្រទេសជប៉ុន

៥៖ ខ្សែការពារ Ramos នឹងលេងជាលើកដំបូងឲ្យក្លិប PSG សម្រាប់ដំណើរទៅជួបក្រុម Man City

៦៖ Man Utd ទាក់ទងអតីតគ្រូបង្វឹក Barcelona លោក Valverde ដើម្បីធ្វើគ្រូបង្វឹកស្តីទី

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)