(ភ្នំពេញ)៖ នៅថៃ្ងទី២៦ ខែវិចិ្ឆកា ឆាំ្ន២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីលួចគាស់ផ្ទះយកម៉ូតូ នៅចំណុចក្រុម៩ ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១។

ជនរងគ្រោះឈ្មោះ ស្រួយ រដ្ឋា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវ៩០៧ ក្រុម៧ ភូមិទួលសងែ្ក សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ។

ជនសង្ស័យឃាត់ខ្លួនចំនួន០៣នាក់៖

*ទី១៖ ឈ្មោះ សៀង ស្រាន់ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៩ ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)។
*ទី២៖ ឈ្មោះ លី សៀង អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៩ ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)។
*ទី៣៖ ឈ្មោះ អ៊ុក មករា អាយុ៣១ឆាំ្ន មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៩ ផ្លូវរថភើ្លង ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ (មានសាធាតុញៀន)។

របាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២១ វេលាម៉ោង១១:០០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ថា មានចោរចូលគាស់ផ្ទះ របស់គាត់យកម៉ូតូ ចំនួន០២គ្រឿង ហើយសមត្ថកិច្ច បានចុះមកស្រាវជ្រាវ ដល់ទីតាំងកើតហេតុ តែម្តង និងធើ្វការស្រាវជ្រាវឃាត់ជនសង្ស័យបាន ចំនួន០៣នាក់។

សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ក្រហម សេរីឆ្នាំ២០១៨ ផ្លាកលេខភ្នំពេញ 1HW-5966, ម៉ូតូម៉ាកហុងដា MSX ពណ៌ស មិនចាំសា្លកលេខ។ សម្ភារដកហូត៖ ម៉ូតូម៉ាកស៊ុយសូគីនិច ពណ៌ស ផ្លាកលេខភ្នំពេញ1GY0879របស់ជនសង្ស័យ, ដែកកែឆ្នៃសំប៉ែតចុងស្រួច ចំនួន០១។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕