(កំពង់ចាម)៖ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០១ខ្នងទៀត ជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះលោកស្រី ក៏បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងពីរ តែងគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

សូមបញ្ជាក់ថា ផ្ទះទេវតា ទំហំ ៦ គុណ ៧ម៉ែត្រ ត្រូវបានសង់ជូនលោកតា ម៉ុម លឹម អាយុ ៨៧ឆ្នាំ និងលោកយាយ ព្រំ សាន់ អាយុ ៧៦ឆ្នាំ រស់នៅភូមិត្រពាំងទូក ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ផ្ទះនេះជាអំណោយកេរ្តិ៍មរកតរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។

បន្ថែមលើអំណោយផ្ទះខាងលើ លោកតា និងលោកយាយ ក៏បានទទួលបានអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមទៀតរួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួនផងដែរ។ ជាមួយគ្នានេះ លោកស្រី ហ៊ុន ម៉ាណា និងក្រុមការងារ ក៏បានចែកអំណោយជូនលោកយាយ លោកតា និងក្មួយៗសិស្សានុសិស្ស ដែលបានចូលរួមពិធីប្រគល់ផ្ទះទេវតានេះផងដែរ។ អំណោយរួមមាន៖ សម្ភារៈសិក្សា, នំកញ្ចប់, សំលៀកបំពាក់, ជែលលាងដៃ, សាប៊ូលាងដៃ និងថវិកាមួយចំនួន។

នៅព្រឹកថ្ងៃនេះ ក្រៅតែពីប្រគល់ផ្ទះទេវតាហើយនោះ លោកស្រី ហ៊ុន ម៉ាណា ក៏បានអញ្ជើញប្រគេនទេយ្យវត្ថុមានស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដល់វត្តចំនួន០៥នៅក្នុងខេត្តកំពង់ចាមផងដែរ។

ក្នុងឱកាសនោះលោកស្រី ក៏បានលើកបង្ហាញនូវសមានចិត្ត និងទឹកចិត្តប្រកបដោយសង្គហធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា។ ការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ-១៩នេះ។

ទេយ្យវត្ថុក្នុងមួយវត្តទទួលបាន៖
០១៖ អង្ករ១តោន
០២៖ ត្រីខ ចំនួន ១កេស មាន១០យួរ
០៣៖ មីចំនួន ៥កេសធំ
០៤៖ ត្រីងៀតចំនួន ១០គីឡូក្រាម
០៥៖ សាច់ក្រកចំនួន ១០គីឡូក្រាម
០៦៖ សាច់ក្រកចំនួន ១០គីឡូក្រាម
០៧៖ ទឹកដោះគោខាប់ ចំនួន ២កេស
០៨៖ កាហ្វេ ចំនួន ៥កញ្ចប់ធំ
០៩៖ តែ ចំនួន ២គីឡូក្រាម
១០៖ ស្ករសចំនួន១បេ
១១៖ អំបិលចំនួន១បេ
១២៖ ប៊ីចេងចំនួន១បេ
១៣៖ ទឹកត្រីចំនួន៥យួ
១៤៖ ទឹកស៊ីអ៊ីវចំនួន៥យួរ
១៥៖ សាប៊ូដុំ ចំនួន ៣០ ដុំតូច
១៦៖ ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត
១៧៖ វីតាមីនសេ ចំនួន ១០ ប្រអប់
១៨៖ ប្រេងកូឡា ចំនួន ៥ ដុំ
១៩៖ ប្រេងខ្យល់ ចំនួន៥ដុំ
២០៖ ម៉ាស ចំនួន២០ប្រអប់ មាន១០០០ម៉ាស
២១៖ អាល់កុលសម្លាប់មេរោគ ចំនួន៤កាន
២២៖ ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប
២៣៖ ស្លាដក់ចំនួន៤៩
២៤៖ ថវិកា ចំនួន២លានរៀល។

ក្នុងដំណើរអញ្ជើញចុះកសាងកុសលផលបុណ្យលើទឹកដីខេត្តកំពង់ចាមនាព្រឹកនេះ លោកស្រី ហ៊ុន ម៉ាណា កុលធីតាខ្មែរប្រកបដោយចិត្តមេត្តាធម៌ និងការសណ្តោសប្រណី ក៏បានអញ្ជើញសួរសុខទុក្ខ និងផ្ដល់អំណោយរបស់លោកស្រីផ្ទាល់ និងលោក ឌី វិជ្ជា ជូនចំពោះមណ្ឌលកុមារកំព្រា ស្ថិតនៅភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ លោកស្រីបានរៀបចំអាហាថ្ងៃត្រង់មួយពេលសម្រាប់កុមារកំព្រាទាំងអស់ ព្រមទាំងចែកនូវកាតាបម្នាក់១ ដែលមានសម្ភារៈសិក្សាមួយចំនួនផងដែរ។ ក្នុងមណ្ឌលនេះ មានកុមារកំព្រាចំនួន ៦០នាក់ បុគ្គលិកចំនួន ១២នាក់ ហើយអំណោយដែលផ្ដល់ជូនមណ្ឌលកុមារកំព្រានេះរួមមាន៖
១៖ អង្ករ ៦បេ
២៖ ត្រីខ ២០យួរ
៣៖ ទឹកដោះគោខាប់ ២កេស
៤៖ ត្រីងៀត ៣គីឡូក្រាម
៥៖ សាច់ក្រក ៣គីឡូក្រាម
៦៖ សាច់ជ្រូកផាត់ ៣គីឡូក្រាម
៥៖ ប៊ីចេង ៥គីឡូក្រាម
៦៖ ទឹកត្រី ៨យួរ
៧៖ ទឹកស៊ីអ៉ីវ ៨យួរ
៨៖ ម៉ាស ២០ប្រអប់ មាន ១ពាន់ម៉ាស
៩៖ ថ្នាំវីតាមីនសេ ៧២ប្រអប់
១០៖ ថ្នាំពេទ្យ ៧២ប្រអប់
១១៖ សាប៊ូ ៧២ដុំ
១២៖ មី ៨កេសធំ
១៣៖ ច្រាស និងថ្នាំដុសធ្មេញ ៧២ឈុត
១៤៖ កាបូបសិក្សា ៦០កាបូប
១៥៖ ថវិកា ២លានរៀល៕