(ត្បូងឃ្មុំ)៖ ការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការជាមន្ត្រីរាជការនៅខេត្តត្បូងឃ្មុំប្រចាំឆ្នាំ២០២០ មានបេក្ខជនចូលរួមប្រឡងសរុបចំនួន១៣៣នាក់ ក្នុងនោះក្របខណ្ឌមន្ត្រីគ្រប់រដ្ឋបាលជាន់ខ្ពស់មាន៦២នាក់ ក្របខណ្ឌមន្ត្រីក្រមការមាន៧១នាក់។

ការប្រឡងនេះធ្វើឡើងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។

នាឱកាសកាត់បើកកញ្ចប់វិញ្ញាសាជូនបេក្ខជនខាងលើ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ការសិក្សារៀនសូត្រគឺជារឿងមួយសំខាន់ណាស់សម្រាប់បេក្ខជនគ្រប់រូប តែអ្វីដែលកាន់តែសំខាន់នោះ គឺក្រោយការការៀនសូត្រ ដែលទាំងអស់គ្នាត្រូវប្រគួតប្រជែងលើទីផ្សារកាងារ មិនថាក្នុងក្របខណ្ឌរដ្ឋ ឬឯកជននោះទេ ដែលទាមទានូវចំណេះដឹងយ៉ាងពិតប្រាកដ។

លោក ជាម ច័ន្ទសោភ័ណ ក៏បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ត្រូវបញ្ចេញឲ្យអស់នូវសមត្ថភាព ដើម្បីទទួលបានជោគជ័យរៀងៗខ្លួន ហើយក្នុងនោះមិនត្រូវធ្វើសកម្មភាពណាមួយដែលខុសទៅនឹងលក្ខន្តិកៈនៃការប្រឡងឡើយ ពោលគឺប្រើប្រាសសមត្ថភាពរៀងៗខ្លួនប្រកបដោយតម្លាភាព និងភាពយុត្តិធម៌៕