(អេក្វាទ័រ)៖ លោក Jorge Glas អនុប្រធានាធិបតី Ecuador បានបញ្ជាក់ថា មានមនុស្ស២៨នាក់ហើយ បានស្លាប់នៅក្នុងគ្រោះរញ្ជួយដី ៧.៤រិចទ័រ នៅឆ្នេរសមុទ្រប្រទេស Ecu​ador នេះបើយោងតាម AFP ចេញផ្សាយមុននេះបន្តិច។

សូមជំរាបថា មានករណីគ្រោះរញ្ជួយដីមួយកំរិតធ្ងន់ ៧.៤រិចទ័រ បានវាយប្រហារឆ្នេរសមុទ្រ នៃប្រទេស Ecuador ចំងាយ១៧៣គីឡូម៉ែត្រ នៃទីក្រុង Quito របស់ Ecuador នេះបើតាមការឲ្យដឹងពីក្រុមភូមិសាស្រ្ត USGS របស់សហរដ្ឋអាមេរិក។

គ្រោះរញ្ជួយដីកំរិតធ្ងន់មួយនេះ មានជម្រៅ២០គីឡូម៉ែត្រ។ ភ្លាមៗមិនទាន់មានរបាយការណ៍ពីការខូចខាតនៅឡើយនោះទេ។

Ecuador ជាប្រទេសមួយស្ថិតនៅទ្វីបអាមេរិកខាងត្បូង ជិតប្រទេស Colombia និង Peru៕