(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គម Facebook នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋរស់នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដែលមានសញ្ជាតិអាមេរិកនោះ បានបន្ដចេញវីដេអូសម្ដែងនូវការប្រតិកម្មជាបន្ដបន្ទាប់ ជាមួយលោក សម រង្ស៉ី ដែលជាទណ្ឌិតរត់ចោលស្រុក និងជំនាញតែបោកប្រាស់ប្រជាពលរដ្ឋ បន្ទាប់ពីលោកចង់ស្នើឲ្យរដ្ឋាភិបាលអាមេរិក ដកសញ្ជាតិពីពលរដ្ឋខ្មែរ ដែលស្រលាញ់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ពិសេសអ្នកដែលគាំទ្រសម្ដេចតេជោ ហ៊ុន សែន។

សូមបញ្ជាក់ថា នាថ្មីៗនេះ មានពលរដ្ឋខ្មែរអាមេរិកជាច្រើន បានសម្តែងការប្រតិកម្មចំពោះការលើកឡើងររបស់ លោក សម រង្ស៉ី ដែលឃោសនាបោកប្រាស់ ចង់ឱ្យអាមេរិកដកសញ្ជាតិអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលកំពុងរស់នៅសហរដ្ឋអាមេរិក៕

ខាងក្រោមនេះជាវីដេអូពលរដ្ឋខ្មែរអាមេរិកាំង នៅរដ្ឋផ្លរីដា ដែលប្រតិកម្មប្រឆាំងជាមួយលោក សម រង្ស៉ី៖