(សៀមរាប)៖ លោក ស សុខា ប្រធានសហភាពសហព័ន្ធយុវជនខេត្តព្រៃវែង និងលោកស្រី កែ សួន សុភី ព្រមទាំងសហការី បានចុះសួរសុខទុក្ខ និងថ្លែងអណរគុណ ដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ដែលបានចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ រយៈពេលប៉ុន្មានថ្ងៃមកនេះ។

លោក សែម គន្ធា បានឲ្យដឹងថា កម្លាំងអាវុធហត្ថ ដែលទទួលបានការជួយឧបត្ថម្ភពីលោក ស សុខា និងលោកស្រី មានចំនួន៥គ ក្នុងមួយគ ៥០នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាជាមួយគ្រួសារមកការពារ និងរៀបចំសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងកម្មវិធីអង្គរសង្ក្រាន្តឆ្នាំ២០១៦នេះ៕