(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ ដែលជាថ្ងៃដែលបងប្អូនមួយចំនួន ត្រូវតឡប់មកពីស្រុកកំណើត មកកាន់ទីក្រុងភ្នំពេញវិញ។ ដូច្នេះដើម្បីជាការពញាក់អារម្មណ៍ ឲ្យបងប្អូនបើកបរយានយន្ត ដោយប្រុងប្រយ័ត្ននោះ Fresh News សូមលើកយកនូវវីដេអូមួយ ដែលបង្ហាញពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ៗ ដែលកើតឡើងនៅបណ្តាប្រទេសនានា លើពិភពលោក ហើយសង្ឃឹមជឿជាក់ថា បន្ទាប់ពីទស្សនាវីដេអូនេះរួច លោកអ្នករឹតតែប្រុងប្រយ័ត្នក្នុងពេលបើកបរ។

គ្រោះថ្នាក់ចរាចរណ៍ ជាឃាតករលាក់មុខដ៏សាហាវមួយ ដែលបានសម្លាប់មនុស្សតែមួយប៉ព្រិកភ្នែកប៉ុណ្ណោះ បើលោកអ្នកបើកបរដោយ គ្មានការប្រុងប្រយ័ត្ន និងមិនគោរពច្បាប់ចរាចរណ៍នោះ។

គ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៦នេះ ថយចុះរហូតដល់ទៅ២០ភាគរយ បើធៀបឆ្នាំ២០១៥ តែចំនួនអ្នកស្លាប់ នៅតែមានចំនួនច្រើន។ យោងតាមរបាយការណ៍របស់នគរបាលចរាចរណ៍ បានឲ្យដឹងថា រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០១៦នេះ គ្រោះថ្នាក់ចរាចរណ៍កើតមាន ៩៨លើក ថយចុះ ២៥លើកធៀបនិងឆ្នាំ២០១៥។ ក្នុងនោះ អ្នកស្លាប់មានចំនួន៤៧នាក់ របួសស្រាល៧៣នាក់ របួសធ្ងន់១៣៤នាក់៕